កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo រក​គ្រាប់​បាល់​ទី៥០០ក្នុង​អាជីព​របស់ខ្លួន
01, Oct 2015 , 3:01 pm        
រូបភាព
 
Cristiano Ronaldo រក​គ្រាប់​បាល់​ទី៥០០ក្នុង​អាជីព​របស់ខ្លួន ក្រោយ​ការ​ស៊ុត​បញ្ចូល​ទី​យកឈ្នះ​ក្រុម Malmo ២-០ ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់ Champions League កាលពី​យប់មិញ​នេះ។



កីឡាករ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ៣០ឆ្នាំ​រូបនេះ រកបាន១០គ្រាប់ ក្នុងការ​ប្រកួត​តែ៦លើកចុងក្រោយ​នេះ​ប៉ុណ្ណោះ ហើយ គេ​ក៏បាន​បំបែក​កំណត់ត្រា​ចាស់​របស់​អតីត​ខ្សែប្រយុទ្ធ Real Madrid កីឡាករ Raul González ដែល​ស៊ុត​បញ្ចូល​ទី​បាន៣២៣គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ទាំង៧៤១ប្រកួត​នៅក្នុង​ទឹកដី Bernabeu ផងដែរ។
 
៣២៣គ្រាប់​របស់ Ronaldo គឺ​នៅ​ក្នុងការ​បង្ហាញខ្លួន​តែ៣០៨ប្រកួត​ប៉ុណ្ណោះ​ដែល​រកបាន​ក្នុង​ក្លិប៣ផ្សេងគ្នា​ដូចជា Sporting Lisbon, Manchester United និង Real Madrid បច្ចុប្បន្ន។ ហើយ​បុរស​កូន១នេះ​ក៏​ជា​អ្នក​គ្រង​កំណត់ត្រា​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ក្នុង​ក្របខណ្ឌ Champions League ដែរ ដោយ​ស៊ុត​បញ្ចូល​ទី​បាន៨២គ្រាប់៕ 
 
 
 
 
 

Tag:
 Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com