ជាតិ
សង្គមជាតិ
ស្ដ្រី​ខ្មែរ រងគ្រោះ២នាក់​ទៀត ត្រូវបាន​ជួយសង្គ្រោះ​ពី​ប្រទេស​ចិន
02, Oct 2015 , 4:45 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ក្វាង​ចូ​វ ប្រទេស​ចិន បាន​អន្តរាគមន៍​ជួយ​ស្ដ្រី​ខ្មែរ​រងគ្រោះ២នាក់​ទៀត ដែល​ត្រូវបាន​ចាញ់បោក​មេខ្យល់​នាំយកទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន។ 

ស្ដ្រី​ខ្មែរ​រងគ្រោះ​ទាំង២នាក់ នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង១១និង៣០នាទី​យប់ ថ្ងៃទី៣ ខែ តុលា តាម​ជើងយន្តហោះ CZ៣២៣  និង​ម្នាក់ទៀត​នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​សៀមរាប នៅ​ម៉ោង៣រសៀល ថ្ងៃទី៦ខែតុលា តាម​ជើងយន្តហោះ K ៦៦៥។ នេះ​ជាការ​បញ្ជាក់​របស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។
 
បើតាម​លោក ជុំ សុន្ទរី  ក្រសួងការបរទេស ក៏បាន​ណែនាំ ដល់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ចិន ឲ្យ​ទាក់ទង​ទៅ​អាជ្ញាធរ​ចិន ដើម្បី​សង្គ្រោះ​ស្ត្រី​ខ្មែរ២នាក់ ដែល​ត្រូវ​មេខ្យល់​នាំយកទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន តាំងពី​ឆ្នាំ២០១៣មក ហើយ​ត្រូវ​ប្តី​វាយ​ធ្វើបាប និង​បិទ​សិទ្ធិសេរីភាព ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ តាម​ការស្នើសុំ​របស់​ឪពុកម្តាយ​ជនរងគ្រោះ​ទាំងពីរ៕
 

Tag:
 នារី​រងគ្រោះ
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com