ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋសភា នឹង​ពិភាក្សា​លើ​របៀបវារៈ​ចំនួន៦នា​សម័យប្រជុំ​លើក​ទី៥ នៅ​ថ្ងៃទី២០ខែតុលា
08, Oct 2015 , 9:21 am        
រូបភាព
ដោយ: ថ្មីៗ
 
រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី៥ នីតិកាល​ទី៥ នៅ​ថ្ងៃទី២០ខែតុលា​ខាងមុខ ក្រោម​អធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា។ 

យោងតាម​សេចក្តី ជូនដំណឹង​របស់​រដ្ឋ​សភា ចុះ​ថ្ងៃទី៦ខែតុលា កិច្ចប្រជុំ​នេះ នឹង​ពិនិត្យ និង​ពិភាក្សា​លើ​របៀបវារៈ​ចំនួន៦ រួមមាន៖
 
១. ព្រះរាជសារ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី៥ នីតិកាល​ទី៥ ។
 
២. របាយការណ៍​ស្តីពី​សកម្មភាព​របស់រ​ដ្ឋ​សភា ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី៤ និង​លើក​ទី៥ នីតិកាល​ទី៥ ។
 
៣. ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី ពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​សេដ្ឋកិច្ច​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​បេឡា  រុស។
 
៤. ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​រដ្ឋាភិបាល​បេឡា​រុស ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ ។ 
 
៥. ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​រដ្ឋាភិបាល​រុស្ស៊ី ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ។ 
 
និង​ទី. ពិភាក្សា និង​អនុម័ត​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​ទី២១ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​សមាជិក​ព្រឹទ្ធសភា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com