ជាតិ
ព្រះមហាក្សត្រ យាង​​ទស្សនកិច្ច​សម្រាក​ព្រះកាយ​នៅ​វៀតណាម
18, Oct 2015 , 12:12 pm        
រូបភាព
ដោយ: ថ្មីៗ
នៅ​ថ្ងៃចន្ទទី១៩ខែតុលា​ស្អែក​នេះ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​យាង​ចេញទៅ​បំពេញ​ព្រះរាជទស្សនកិច្ច​សម្រាក​ព្រះកាយ នៅ​ក្នុង​ប្រ​ទេស​វៀតណាមរយៈ​ពេល​៤​ថ្ងៃ​ គឺពី​ថ្ងៃ​ទី ១៩ខែតុលាដល់​ថ្ងៃទី២២ខែតុលា។



យោងតាម​ព្រះរាជសារ​របស់​ព្រះអង្គ ចុះ​ថ្ងៃទី១៨ខែតុលា​នេះ ព្រះអង្គ នឹង​យាង​ទៅនៅ​ក្រុង​ហ៊ូ(Hue) និង ទីក្រុង​ដា​ឡា​ត់(Dalat)  ដែល​ជា​ទីក្រុងទេសចរណ៍ជាប់​សមុទ្រ​ របស់​​វៀតណាម។ កំឡុងពេល​អវត្តមាន​របស់​ព្រះអង្គ​នៅក្នុង​ប្រទេស លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹង​ធ្វើជា​ប្រមុខរដ្ឋស្តីទី៕





© រក្សាសិទ្ធិដោយ thmeythmey.com