កីឡាអន្តរជាតិ
អន្តរជាតិ
អាល្លឺម៉ង់​រង​ការចោទប្រកាន់ថា ទិញ​ការរៀបចំ​បាល់ទាត់​ពិភពលោក​ឆ្នាំ២០០៦
18, Oct 2015 , 1:24 pm        
រូបភាព
ដោយ:
អាល្លឺម៉ង់ កំពុង​បាក់មុខ​ខ្លាំង តាំងពី​ថ្ងៃ​សុក្រ​ទី១៦តុលា​មក ដោយសារតែ​រង​រឿងអាស្រូវ​ទាក់ទង​នឹង​ការរៀបចំ​បាល់ទាត់​ពិភពលោក​ឆ្នាំ២០០៦ ។ សារព័ត៌មាន​Spiegel បាន​ចុះផ្សាយ​ការអង្កេត​របស់ខ្លួន ចោទថា សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់ ប្រហែលជា​បាន​សូកលុយ​សមាជិក​គណៈកម្មាធិកា​រ​ផ្នែក​ប្រតិបត្តិ​របស់​សហព័ន្ធ បាល់ទាត់​ពិភពលោក FIFA ដើម្បី​ឲ្យ​ពួកគេ​បោះឆ្នោត​ឲ្យ​អាល្លឺម៉ង់​រៀបចំ​ការប្រកួត​បាល់ទាត់​ពិភពលោក ឆ្នាំ២០០៦ ។

 
កាលពី​ថ្ងៃ៦ កក្កដា ឆ្នាំ២០០០ សហព័ន្ធ​FIFA បានសម្រេច​ឲ្យ​អា​ល្លឹ​ម៉​ង់​ជាប់​ឈ្មោះ​រៀបចំ​បាល់ទាត់​ពិភពលោក ឆ្នាំ២០០។ យោងតាម​សារព័ត៌មាន​អាល្លឺម៉ង់ សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់​ហៅ​កាត់​ថា DFB ប្រហែល​បាន​ប្រើ​លុយ​កេស​ខ្មៅ​ងងឹត​មួយ ដើម្បី​សូក​ដល់​សមាជិក​FIFA ៤នាក់ ជា​ជនជាតិ​អាស៊ី។ ក្នុងចំណោម​សមាជិក​ទាំង៤ គេ​ឃើញ​មាន​ជនជាតិ​កូរ៉េខាងត្បូង Chung Mong-joonជា​អតីត​អនុប្រធាន FIFA (ពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១១)។ គណៈកម្មាធិការ​ក្រមសីលធម៌​FIFA ទើបនឹង​ព្យួរ​តំណែង​ជនជាតិ​កូរ៉េ​រូបនេះ​រយៈពេល៦ឆ្នាំ។ 
 
ក្នុង​ប្រតិបត្តិការ​អាល្លឺម៉ង់ ក្នុងការ​សូកប៉ាន់​FIFA  កាលនោះ លោក​Robert Louis-Dreyfus ដែលជា​ប្រធាន​ក្រុមហ៊ុន​Adidas ប្រហែល​បាន​ឲ្យ​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់​DFB ខ្ចីលុយ​ផ្ទាល់ខ្លួន​លោក ៦លាន៧សែន​អឺរ៉ូ។ មួយឆ្នាំ​កន្លះ មុនពេល​ប្រកួត​បាល់ទាត់​ពិភពលោក ដើម្បី​សងលុយ​ជាង៦លាន​អឺរ៉ូ ទៅ​លោក​លោក​Robert Louis-Dreyfus វិញ  DFB ប្រហែល​បាន​ផ្ទេរ​លុយ ទៅអោយ​FIFA ក្រោមលេស​ថា ចូលរួម​ជួយ​រៀបចំ​ពិធីជប់លៀង​សហព័ន្ធ​FIFA នៅ​ក្រុង​ប៊ែ​រ​ឡាំង។ ក្នុង​ប្រតិបត្តិ​ការសង​នេះ FIFA អាចជា​អន្តរការី​ផ្ទេរ​លុយ​សំណង​បន្ត ទៅ​លោក Louis-Dreyfus។ លើសពីនេះ​ទៀត កាលនោះ គ្មាន​ការ​ជប់លៀង​ណាមួយ​បានរៀបចំ​ឡើង​ទេ។
 
សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់​បាន​ទទួលស្គាល់ថា ពិតជា​បាន​ផ្ទេរ​លុយ៦លាន៧សែន​អឺរ៉ូ ទៅ​ឲ្យ​FIFAមែន កាលពី​ខែឧសភា ឆ្នាំ២០០៥ ប៉ុន្តែ មិនមែន​ដើម្បី​ទិញ​ការរៀបចំ​បាល់ទាត់​ពិភពលោក​ទេ។  ប្រជាជន​អាល្លឺម៉ង់​ដែលមាន​មោទនភាព ឃើញ​ប្រទេស​ខ្លួន​រៀបចំ​ការប្រកួត​បាល់ទាត់​ពិភពលោក ខកចិត្ត​មិនតិច​ទេ ដែល​អាល្លឺម៉ង់​រង​រឿងអាស្រូវ​បែបនេះ។ ក្នុង​រឿងអាស្រូវ​នេះ សារព័ត៌មាន​ប្រចាំថ្ងៃ​អាល្លឺម៉ង់ Zeitបាន​រិះគន់ថា អាល្លឺម៉ង់​ប្រហែល​អាចជា​សមាជិក​mafia បាល់ទាត់​ទៀតផង៕
 

Tag:
 Sport
  FIFA2006
  Germany
© រក្សាសិទ្ធិដោយ thmeythmey.com