កីឡាអន្តរជាតិ
អន្តរជាតិ
FIFA និង France Football បញ្ចេញ​បញ្ជី​ឈ្មោះ​បេក្ខភាព​កីឡាករ និង​គ្រូបង្វឹក​ឆ្នើម
20, Oct 2015 , 3:52 pm        
រូបភាព
ដោយ: រួបរួម
សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) និង​ទស្សនា​វ​ដ្តី បារាំង Football នៅ​ថ្ងៃ​អង្គារ​នេះ បាន​បញ្ជី​ឈ្មោះ​បេក្ខភាព​កីឡាករ​ដែល​ត្រូវ​ប្រជែង​យកពាន FIFA Ballon d’Or និង​ពាន​គ្រូបង្វឹក​ឆ្នើម FIFA World Coach of the Year។

 
បញ្ជី​ឈ្មោះ​កីឡាករ២៣នាក់ និង​គ្រូបង្វឹក១០នាក់ នោះ គឺ​អាស្រ័យទៅលើ​សមិទ្ធផល​ដែល​ពួកគេ​សម្រេចបាន​ចន្លោះ​ពីថ្ងៃ​ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ដល់​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ លទ្ធផល​សម្រេច​ចុងក្រោយ គឺ​យោងទៅតាម​ការបោះឆ្នោត​ពី​សំណាក់​ប្រធាន​ក្រុម និង​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​នានា រួមទាំង​តំណាង​អ្នកសារព័ត៌មាន​ដែល​ជ្រើសរើស​ដោយ បារាំង Football។ 
 
ការបោះឆ្នោត​ជ្រើសរើស​នឹង​ចាប់​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ២០១៥ រហូតដល់​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយ លទ្ធផល​នឹង​ប្រកាស​នា​កម្មវិធី​ផ្លូវការ​មួយ​នៅ​ទីក្រុង​ហ្សួ​រិច នា​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ។
 
បញ្ជី​ឈ្មោះ​កីឡាករ​ទាំង២៣នាក់៖
Sergio Agüero (អា​ហ្ស​ង់​ទីន/Manchester City), 
Gareth Bale (វេ​លស៍/Real Madrid), 
Karim Benzema (បារាំង/Real Madrid), 
Cristiano Ronaldo (ព័រ​ទុយ​ហ្គា​ល់/Real Madrid), 
Kevin De Bruyne (បែលហ្ស៊ិក/VfL Wolfsburg/Manchester City), 
Eden Hazard (បែលហ្ស៊ិក/Chelsea), 
Zlatan Ibrahimović (ស៊ុយអែត/Paris Saint-Germain), 
Andrés Iniesta (អេ​ស្ប៉ា​ញ/FC Barcelona), 
Toni Kroos (អាល្លឺម៉ង់/Real Madrid), 
Robert Lewandowski (ប៉ូឡូញ/FC Bayern Munich), 
Javier Mascherano (អា​ហ្ស​ង់​ទីន/FC Barcelona), 
Lionel Messi (អា​ហ្ស​ង់​ទីន/FC Barcelona), 
Thomas Müller (អាល្លឺម៉ង់/FC Bayern Munich), 
Manuel Neuer (អាល្លឺម៉ង់/FC Bayern Munich), 
Neymar (ប្រេ​ស៊ី​ល/FC Barcelona), 
Paul Pogba (បារាំង/Juventus), 
Ivan Rakitić (ក្រូ​អាស៊ី/FC Barcelona), 
Arjen Robben (ហូ​ឡង់/FC Bayern Munich), 
James Rodríguez (កូ​ឡុំ​ប៊ី/Real Madrid), 
Alexis Sánchez (ស៊ី​លី/Arsenal), 
Luis Suárez (អ៊ុយ​រូ​ហ្គា​យ/FC Barcelona), 
Yaya Touré (កូដ​ឌី​វ័រ/Manchester City), 
Arturo Vidal (ស៊ី​លី/Juventus/FC Bayern Munich). 
 
ឈ្មោះ​គ្រូបង្វឹក​ទាំង១០រូប៖
 
Massimiliano Allegri (អ៊ីតាលី/Juventus), 
Carlo Ancelotti (អ៊ីតាលី/Real Madrid), 
Laurent Blanc (បារាំង/Paris Saint-Germain), 
Unai Emery (អេ​ស្ប៉ា​ញ/Sevilla FC), 
Pep Guardiola (អេ​ស្ប៉ា​ញ/FC Bayern Munich), 
Luis Enrique Martínez (អេ​ស្ប៉ា​ញ/FC Barcelona), 
José Mourinho (ព័រ​ទុយ​ហ្គា​ល់/Chelsea), 
Jorge Sampaoli (អា​ហ្ស​ង់​ទីន/ស៊ី​លី​an national team), 
Diego Simeone (អា​ហ្ស​ង់​ទីន/Atlético Madrid), 
Arsène Wenger (បារាំង/Arsenal)៕

ទស្សនាវីដេអូ
 






 
 

Tag:
 FIFA Ballon d’Or
© រក្សាសិទ្ធិដោយ thmeythmey.com