ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ានី ថ្កោល​ទោស​អំពើ​ហិង្សា​លើ​អ្នក​តំណាង​រាស្ត្រនៅ​សភា
26, Oct 2015 , 2:41 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្តែង​ការមិន​គាំទ្រ និង​ថ្កោល​ទោស​លើអំពើ​ហិង្សា​ដែល​បាន​ប្រព្រឹត្ត​លើ​ប្រជាពល​រដ្ឋ និង​ជាពិសេស​លើ​ «តំណាង​រាស្ត្រ»។



តាម​រយៈគណនី​ហ្វេសប៊ុក​របស់​ខ្លួន លោក ហ៊ុន ម៉ានី បានលើក​ឡើង​ថា៖ «ខ្ញុំ​តែង​តែយក​ចិត្តទុក​ដាក់​ចំពោះ​ការតវ៉ា សំណូមពរ និង​មតិយោបល់​របស់​ប្រជាជន​ដោយគ្មានការ​រើស​អើ់ងនាពេល​កន្លងមក»។ ជាមួយ​គ្នានេះ លោក​បានអំពាវ​នាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់ដើម្បី​វែកមុខ និង​ដាក់​ទោស​ដល់​ជន​ដៃដល់​ដែល​បាន​ប្រព្រឹត្តហិង្សា ស្រប​តាមគោល​ការណ៍នីតិរដ្ឋ​របស់​កម្ពុជា៕



Tag:
 បាតុកម្ម​ប្រឆាំង-លោក កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com