ជាតិ
ញត្តិ​ទាមទារ​ឲ្យ​ដក​លោក កឹម សុខា ចេញ​មកជា​បន្តបន្ទាប់​
26, Oct 2015 , 6:20 pm        
រូបភាព
ដោយ: ថ្មីៗ
​ញត្តិ​របស់​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ទាហាន ដែល​ទាមទារ​ឲ្យ​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទី ១ នៃ​រដ្ឋសភា បានចេញ​មកជា​បន្តបន្ទាប់ ក្រោយពី​មាន​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា នៅមុខ​វិមាន​រដ្ឋសភា​នៅ​ថ្ងៃទី ២៦ ខែតុលា ។​



​នៅលើ​គេហទំព័រ​ដើមអម្ពិល​នៅ​ថ្ងៃទី ២៦ ខែតុលា បាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​នូវ​ញ​តិ​ទាមទារ​ឲ្យ​ដក​លោក កឹម សុខា ចេញពី​តំណែង​ពី​សំណាក់​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ទាហាន​។ ក្នុងចំណោម​ញត្តិ​ទាំងនោះ មានដូចជា​ញត្តិ​របស់​លោក គន់ គីម អគ្គ​មេញ្ជា​ការរង​និង​ជា​អនុប្រធាន​ទី ១ នៃ​គណៈបញ្ជាការ​ឯកភាព​ស​មរ​ភូមិ​ព្រំដែន​កម្ពុជា​-​ថៃ និង​ញត្តិ​របស់​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្ត​ឧ​ត្ត​រ​មា​ជ័យ​ជាដើម​៕
 

Tag:
 កឹម សុខា​
  ​ញត្តិ
© រក្សាសិទ្ធិដោយ thmeythmey.com