អន្តរជាតិ
បុរស​ចំណាស់​ម្នាក់​ត្រូវ​បណ្តេញ​ចេញពី​ការងារ ដោយសារ​ផោម​ញឹក​ពេក​
28, Oct 2015 , 9:12 am        
រូបភាព
ដោយ: ធីតា
 ​មិត្ត​រួម​ការងារ​ទាំងអស់​ប្រហែលជា​ទ្រាំលែងបាន​នឹង​ក្លិនស្អុយ​បំពុលបរិយាកាស ក្នុង​បន្ទប់ធ្វើការ​រាល់​ហើយ​មើលទៅ​។ លោក Richard Clem ជនជាតិ​អាមេរិកាំង អាយុ ៧០ ឆ្នាំ​ត្រូវ​បណ្តេញ​ចេញពី​ការងារ ដោយសារតែ​គាត់​ផោម​បំពុល​មិត្ត​រួមការ​ងារ ជា​រៀងរាល់ថ្ងៃ​។​

 
​បន្ទាប់ពី​ត្រូវ​បណ្តេញចេញ បុរស​ចំណាស់​នេះ និង​ភរិយា​របស់គាត់​ដែល​បម្រើការ​ក្នុង​ក្រុមហ៊ុន​តែមួយ​នោះ បានដាក់​ពាក្យបណ្តឹង​។ ប្តី​ប្រពន្ធ​នេះ​បាន​ចាត់ទុកថា នេះ​ជា​ទង្វើ​រើសអើង​។ ភរិយា​របស់លោក Richard បាន​លាឈប់​ពី​ការងារ​ភ្លាមៗ ក្រោយពី​គេ​បញ្ឈប់​ស្វាមី ដោយសារតែ​មិនអាច​ទទួលយក​នូវ​ភាព​រើសអើង​នេះ​បាន​។​
 
​មុននឹង​ឈានដល់​ការបញ្ឈប់​ពី​ការងារ នាយក​ក្រុមហ៊ុន​ធ្លាប់បាន​ប្រាប់​ឲ្យ​លោក Richard ធ្វើការ​ពី​ផ្ទះ​មក ព្រោះថា​អតិថិជន​មួយចំនួន​បាន​ត្អូញត្អែរថា មិនអាច​ទ្រាំទ្រ​នឹង​ក្លិន​ផោម​របស់លោក​បានទេ​។​
 
​មូលហេតុ​ដែល​ធ្វើ​ឲ្យ​បុរស​ចំណាស់​នេះ​ផោម​មិន​ឈប់ឈរ គឺ​មកពី​បញ្ហា​សុខភាព​។ ដើមឡើយ គាត់​មាន​ទម្ងន់​រហូតដល់ ១៩០ គីឡូ​ក្រោម​។ បន្ទាប់ពី​ធ្វើការ​វះកាត់​ក្រពះ​មក គាត់​បាន​ស្រក​ទម្ងន់​អស់ ៥៥ គីឡូ​ក្រោម ព្រោះ​គាត់​រាករូស​ឥតឈប់ឈ​រ ថែមទាំង​ផោម​ជារឿយៗ​ទៀត​។ ទីបំផុត ស្ថានភាព​ជំងឺ​របស់គាត់​ធ្វើ​ឲ្យ​គាត់​ត្រូវ​បាត់បង់​ការងារ​។​
 
​ប្តី​ប្រពន្ធ​ទាំងពីរ​ដាក់ពាក្យ​បណ្តឹង​ទាមទារ​ប្រាក់​សងជំងឺចិត្ត ហើយ​សំណូមពរ​ឲ្យ​អតីត​មិត្ត​រួមការ​ងារ​របស់​ពួកគេ​រៀន​ក្រមសីលធម៌​ឡើងវិញ​៕

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com