ព័ត៍មានសុខភាព
សុខភាព៖ ហេតុអ្វី​ពេល​ស្រើបស្រាល ខ្ញុំ​ចេះតែ​ចេញ​ទឹករំអិល​ស្អិតៗ និង​ថ្លា​?
08, Oct 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ជាបឋម​ខ្ញុំ​សូមបញ្ជាក់ថា អ្នកមាន​មិនមាន​អាកា​រៈ​ឆាប់​ចេញ​ទឹកកាម​ពេក​ឡើយ​។ ចំពោះ​ទឹករំអិល​ដែល​អ្នក​និយាយ​នេះ វា​ត្រូវបាន​គេ​ហៅថា Pre-cum ឬ Pre-ejaculate ឬ​ហៅថា ទឹករំអិល​ត្រៀមខ្លួន​។​

 
​រឿងនេះ​បើ​និយាយឱ្យចំ​ទៅ ១០០​ភាគរយ​ជា​ប្រតិកម្ម​មួយ​ធម្មតា​ទេ ជាពិសេស​នៅពេល​លិង្គ​ឡើង​រឹង ហើយ​វា​ក៏​ជាស​ញ្ញា​មួយ​បញ្ជាក់ថា អ្នក​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការរួម​ភេទ​ដែរ​។

ទឹករំអិល​នេះ​ផ្ទុក​ទៅដោយ​សារធាតុ​រាវ​ដែល​ចេញពី​ក្រពេញ​នៅ​ជុំវិញ​លិង្គ វា​ក៏​ត្រូវបាន​គេ​ចាត់ទុកថា​ជួយ​សម្រួល​ដល់​ផ្លូវ​ចូលក្នុង​ទ្វារមាស​ស្ត្រី​ដើម្បី​បង្ក​កំណើត​ផងដែរ​។ តាមពិត​នោះ​គឺថា មជ្ឈដ្ឋាន​នៃរ​ន្ឋ​យោនី​របស់​ស្ត្រី​ជា​ប្រភេទ​អាស៊ីត​តាំងពីដើម​មក​ម្លេះ ដូច្នេះ​វា​អាច​នឹង​សម្លាប់​កោសិកា​មេជី​វិត​ឈ្មោល  ប៉ុន្តែ​ទឹករំអិល​ដែល​ចេញពី​លិង្គ​មនុស្ស​ដែល​យើង​និយាយ​ពី​ខាងលើនេះ​អាច​បន្សាប​ជាតិ​អាស៊ីត​ក្នុង​មជ្ឈដ្ឋាន​ទ្វារមាស​ស្ត្រី​បាន​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com