បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
នាយ យ៉ាន ឆ្ងល់​ថា​ហេតុអ្វី​យាន្ត​ដឹកជញ្ជូន​ជាច្រើន​ចង​ដប​ពណ៌​បៃតង​នៅ​ខាងក្រោយ​
17, Apr 2016 , 6:00 pm        
រូបភាព
​មុននេះ​បន្តិច ម្ចាស់​ម៉ូត​កង់​បី ម៉ូតូឌុប និង​រថយន្ត​ដឹកជញ្ជូន​ជាច្រើន ពួកគេ​ប្រើ​ថាស​ស៊ី​ឌី​ចាស់ៗ បិទ​នៅ​ផ្នែក​ខាងក្រោយ​យានយន្ត​។ ចំណាំងផ្លាត​ពី​កញ្ចក់​ស៊ី​ឌី គឺជា​សញ្ញា​បញ្ជាក់​យានយន្ត​នៅ​ខាងក្រោយ​អំពី​វត្តមាន​នៃ​យានយន្ត​នៅខាងមុខ ហើយក៏​ជាស​ញ្ញា​ប្រាប់ថា «​កុំ​ឲ្យ​បុក​»​ដែរ​។ ពួកគេ​បាន​ប្រើប្រាស់​ស៊ី​ឌី​ជាច្រើន​ឆ្នាំ​។ បច្ចុប្បន្ននេះ ឧបករណ៍​នេះ​ត្រូវបាន​ផ្លាស់ប្តូ​រហើយ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ពួកគេ​ប្រើ​សំបក​ដប​នៃ​ភេសជ្ជៈ​មួយ ដែលមាន​ពណ៌​បៃតង​ភ្លឺ​។ ពួកគេ​ចង​ដប​ផ្លា​ស្ទីក​ទាំងនេះ រយីងរយោង​ជុំវិញ​យានយន្ត​របស់​ពួកគេ​។ ជាការ​ពិត ពណ៌​បៃតង​ភ្លឺ​នៃ​ដប​នេះ ពិតជា​បាន​ពញ្ញាក់ និង​ទាញ​ចំណាប់អារម្មណ៍​អ្នកបើកបរ​ផ្សេងទៀត​មែន​។ ទោះយ៉ាងណា​ក៏ដោយ ការចៀស​ផុតពី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​មិនមែន​ត្រឹមតែ​ចង​ព្យួរ​ដប​ភេសជ្ជៈ​ពណ៌​បៃតង​នោះឡើយ​។​



​សូម​លោកអ្នក​ស្តាប់​បទសម្ភាសន៍​របស់​នាយ យ៉ាន ជាមួយ​ម្ចាស់​រ៉ឺម៉ក​កង់​បី​៖







© រក្សាសិទ្ធិដោយ thmeythmey.com