ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​អូ​បា​ម៉ា​ផ្ញើ​សារ​អបអរ​ថ្វាយ​ព្រះមហាក្សត្រ​កម្ពុជា​ក្នុងឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​
05, Nov 2015 , 5:22 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​សរសេរ​លិខិត​អបអរសាទរ​ថ្វាយ​ព្រះមហាក្សត្រ ព្រះករុណា សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ក្នុងឱកាស​ខួប​ទី ៦២​នៃ​ខួប​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​៩ ខែ​វិ​ច្ឆ​កា​ខាងមុខនេះ​។​

 
​ក្នុង​លិខិត​ចុះ​ថ្ងៃទី​៣ ខែវិច្ឆិកា លោក អូ​បា​ម៉ា បាន​អបអរសាទរ​ប្រជាជន​កម្ពុ​ជានា​ខួប​ទី​៦២​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​។ លោក​ក៏បាន​គូសបញ្ជាក់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ភរិយា​ខ្លួន​លោកស្រី មី​ឆែ​ល មក​ប្រទេស​កម្ពុជា​កាលពីពេល​កន្ល​ង​ទៅដោយ​បានបង្ហាញ​ពី​មិត្តភាព​ដ៏​ជ្រាលជ្រៅ​រវាង​ប្រជាជន​អាមេរិក​និង​ប្រជាជន​កម្ពុជា​។ លិខិត​ដដែល​បាន​បន្តថា លោក​នឹង​បន្ត​ពង្រឹង​មិត្តភាព​ក៏ដូចជា​សុខដុម​រមនីយ​កម្មស​ម្រា​ប់​ជា​ប្រយោជន៍​នៃ​ប្រជាជន​ប្រទេស​ទាំងពីរ​។​
 
​នៅ​ចុងបញ្ចប់​នៃ​លិខិត លោក​អូ​បា​ម៉ា​បាន​ជូនពរ​ប្រជាជន​កម្ពុជា​ទាំង​ក្នុង​និង​ក្រៅប្រទេស ឱ្យមាន​សុខភាព​ល្អ​និង​ភាព​រីករាយ​ក្នុងឱកាស​ការ​ប្រារព្ធ​ខ្​ួ​ប​ទី​៦២​នៃ​បុណ្យ​ឯករាជ​ជាតិ​។  
 

© រក្សាសិទ្ធិដោយ thmeythmey.com