កីឡាអន្តរជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សំ ថា​រ័ត្ន តែងតែ​លើកទឹកចិត្ត​ខ្លួនឯង ពេល​បរាជ័យ និង​អបអរ​ខ្លួនឯង ពេល​ទទួល​ជ័យជម្នះ​
07, Nov 2015 , 8:39 pm        
រូបភាព
​កីឡាការិនី​ល្បុក្កតោ និង​ក្បាច់គុន​បុរាណ​ខ្មែរ សំ ថា​រ័ត្ន មានឱកាស​បញ្ចេញ​សមត្ថភាព​ម្តងទៀត​នៅលើ​សង្វៀន​ប្រកួត​ក្បាច់គុន​ចម្រុះ ដែល​រៀបចំ​ដោយ​អង្គភាព ONE Championship នា​រាត្រី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៥ ខាងមុខនេះ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​។ សម្រាប់​ព្រឹត្តិការណ៍ Kingdom of Khmer នេះ ថា​រ័ត្ន ដែលមាន​រហស្សនាម​ថា «​តា​ឡ​ន​តន​» ឬ «​កង្កែប​តូច​» (Little Frog) ត្រូវ​ប៉ះ​ជាមួយ​កីឡាការិនី​ឥណ្ឌា Jeet Toshi​។​



​ថា​រ័ត្ន គឺជា​កីឡាការិនី​ទីមួយ​របស់​កម្ពុជា ដែល​បាន​បង្ហាញខ្លួន​លើស​ង្វៀន ONE FC នៅលើ​ឆាក​អន្តរជាតិ​។ នា​ព្រឹត្តិការណ៍​លើកដំបូង​នៅ​កម្ពុជា ដែលមាន​ឈ្មោះថា «Rise of the Kingdom» កាលពី​ឆ្នាំ​២០១៤ ថា​រ័ត្ន បាន​យកឈ្នះ វី ស្រី​ឆៃ ដែលជា​មិត្ត​រួម​ជាតិ​របស់ខ្លួន បន្ទាប់មក កីឡាការិនី​វ័យ​វ័យ​២៥​ឆ្នាំ​រូបនេះ បានបង្ហាញ​ខ្លួន​នៅលើ​សង្វៀន Mall of Asia Arena ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ហើយ​បាន​ចាញ់​កីឡាការិនី​ម្ចាស់ផ្ទះ Jujeath Nagaowa ក្នុង​ទឹក​ទី​២​ទាំង​មិន​អស់ចិត្ត​។​

​ជំនួប​ជាមួយ Jeet Toshi នឹង​ក្លាយជា​ស្ពាន​មួយ​បន្ថែមទៀត​សម្រាប់​ថា​រ័ត្ន ក្នុង​ការកសាង​ភាពល្បីល្បាញ​របស់ខ្លួន​នៅលើ​ឆាក​អន្តរជាតិ​។ ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​លោក អ៊ឹង ចំរើន នៃ​សារព័ត៌មាន​ថ្មីៗ សំ ថា​រ័ត្ន បាន​អះអាង​ពី​ការប្រឹងប្រែង​របស់ខ្លួន​ដើម្បី​ជ័យជម្នះ​នាពេលខាងមុខ រួមទាំង​ការពង្រឹង​សមត្ថភាព​ក្នុង​អាជីព​ជា​អ្នកថែរក្សា​យុទ្ធ​គុន​ខ្មែរ​ក្នុងនាម​ជានា​រី​ម្នាក់​ដ៏​រឹងមាំ​។​

​សូម​ស្តាប់​បទ​សម្ភាស​ដូចខាងក្រោម​៖






Tag:
 ក្បាច់គុន​ចម្រុះ​
  MMA
© រក្សាសិទ្ធិដោយ thmeythmey.com