អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធាន​ស្ដី​ទីបក្ស​កាន់អំណាច​មី​យ៉ាន់​ម៉ា​៖ «​យើង​ចាញ់ហើយ​!»
09, Nov 2015 , 3:07 pm        
រូបភាព
ដោយ:
​លោក Htay Oo ប្រធានស្ដីទី​គណបក្សកាន់អំណាច​គឺ គណបក្ស សហភាព​រួបរួម និង​អភិវឌ្ឍ (USDP) បានប្រកាស​ពី​បរាជ័យ​របស់​គណបក្ស​លោក ទល់នឹង​គណបក្សប្រឆាំង​របស់លោក​ស្រី អង់​សាន ស៊ួ​ជី ក្នុងការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​កាលពី​ម្សិលមិញ​។ លោក​ក៏បាន​ប្រកាសថា នឹង​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​។​



‹‹​យើង​ចាញ់ហើយ​››​។ នេះ​ជា​ពាក្យសម្ដី​របស់លោក Htay Oo​ប្រធាន​ស្ដី​បក្ស​កាន់អំណាច ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​រ៉​យ​ទ័​រ​។ លោក​បន្តថា យើង​ត្រូវ​រក​មូលហេតុ​ដែលនាំឱ្យ​យើង​បរាជ័យ​។​

​ខណៈ​ការរាប់​ឆ្នោត​កំពុងតែ​ដំណើរការ លទ្ធផល​ផ្លូវការ​យ៉ាងណា​គឺ​មិនទាន់​ប្រកាស​នៅ​ឡើង​ទេ ប៉ុន្តែ​លទ្ធផល​បឋម​បង្ហាញថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អង់​សាន ស៊ូ​ជី មាន​សំឡេង​ឈ្នះ​ដាច់​លើ​គណបក្ស​សហភាព​រួបរួម និង​អភិវឌ្ឍ​របស់​ប្រធានាធិបតី ថេ​ន សេន​។

​លើសពីនេះទៅទៀត លោក Htay Oo ក៏បាន​ទទួល​បរាជ័យ​ក្នុងការ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​តំបន់ Hinthada ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​មូលដ្ឋាន​រឹងមាំ​របស់​គណបក្សកាន់អំណាច (USDP)​។ លោក​និយាយថា ខ្ញុំ​មិន​នឹកស្មានថា​លទ្ធផល​ទៅជា​យ៉ាងនេះ​សោះ ប៉ុន្តែ​នេះ​គឺជា​ការជ្រើសរើស​របស់​ប្រជាជន​។​


Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com