អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្ស​លោកស្រី អ៊ុង​សាន ស៊ូ​ជី ឈ្នះឆ្នោត​អាចបង្កើត​រដ្ឋាភិបាល​តែឯង​បាន​
09, Nov 2015 , 4:26 pm        
រូបភាព
ដោយ: ថ្មីៗ
​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia ដែល​ដកស្រង់​សម្តី​អ្នកនាំពាក្យ​បក្សប្រឆាំង បានផ្តល់​តួលេខ​ប៉ាន់ស្មាន​ចុងក្រោយ​ដោយ​បញ្ជាក់ថា គណបក្សប្រឆាំង​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ទទួលជោគជ័យ​៧០%​នៃ​អាសនៈ​រដ្ឋសភាជាតិ​ដែល​អនុញ្ញាត​ឲ្យ​គណបក្សប្រឆាំង​បង្កើត​រដ្ឋាភិបាល​តែម្នាក់ឯង​បាន​។


 

​គណបក្ស​លោក អ៊ុង​សាន ស៊ូ​ជី បានទទួល​សំឡេងគាំទ្រ​ប្រមាណ​៨០​ភាគរយ​នៃ​សន្លឹកឆ្នោត​ដែល​បាន​រាប់​រួច​ក្នុង​មណ្ឌលបោះឆ្នោត​ដែលមាន​ប្រជាជន​ច្រើន​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រឆាំង​លោក Win Htein ដែល​ថ្លែងប្រាប់​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia​។​

​អ្នកនាំពាក្យ​ដដែល​បន្តថា ក្នុង​តំបន់​ដែល​មិនសូវមាន​ប្រជាជន​ច្រើន ដូចជា រដ្ឋ​មន និង​រដ្ឋកា​យិន គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ដណ្ដើមបាន​សំឡេង​ចំនួន​៦៥​ភាគរយ​។ រីឯ​ក្នុង​តំបន់ Mandalay​វិញ គណបក្សប្រឆាំង​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី​ក៏មាន​សំឡេង​នាំមុខ​ដាច់​ដែរ​៕

ចុចអាន៖ លោក ថេន សេន ​​ព្រមាន​ពី​សង្គ្រាម​បង្ហូរឈាម​ប្រសិនបើ​បក្ស​ខ្លួន​ចាញ់ឆ្នោត​

Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com