អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី​ស៊ូ​ជី គ្រោង​ពិភាក្សា​រឿង​ផ្សះផ្សា​រជាតិ​ជាមួយ​លោក ថេ​ន សេន ប្រធានសភា និង​មេ​យោធា​
11, Nov 2015 , 12:58 pm        
រូបភាព
ដោយ:
មេបក្ស​ប្រឆាំង​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ផ្ញើលិខិត​ទៅកាន់​លោក​ប្រ​ធា​នា​ធិបតី​ថេ​ន សេន ប្រធានសភា លោក ស្វេ ម៉ាន់ និង លោក ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing ដើម្បី​ពិភាក្សា​លើ​បញ្ហា​ផ្សះផ្សារ​ជាតិ​។ លិខិត​នេះ​ធ្វើឡើង​ក្រោយពេល ដែល​សហភាព​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា បានប្រកាស​លទ្ធផល​ជាបឋម​ថា​បក្ស​លោកស្រី បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​កន្លង​នេះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Myanmar Times ។​




ក្នុង​លិខិត​ជា​ភាសា​មី​យ៉ាន់​ម៉ា និង ត្រូវបាន​គេ​បកប្រែ​បាន​និយាយថា​៖ «​ការអនុវត្ត​សិទ្ធិ​របស់​ប្រជា​ពល រដ្ឋ ដែល​បានបង្ហាញ​តាមរយៈ​ការបោះឆ្នោត​សកល​កាលពី​ថ្ងៃទី​៨ វិច្ឆិកា​ដោយ​សន្តិភាព និង តម្លាភាព គឺពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​មុខ​មា​ត់ជាតិ និង សុភមង្គល​របស់​ប្រជាពលរដ្ឋ​។  ជុំវិញ​បញ្ហា​នេះ ខ្ញុំ (​លោកស្រី ស៊ូ​ជី ) សូម​ស្នើ​ដោយ​ការគោរព​ដើម្បី​រៀបចំ​កិច្ចប្រជុំ​មួយ​នៅ​សប្តាហ៍​ក្រោយ​«​។​

មន្ត្រីជាន់ខ្ពស់​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោក Win Htein បាន​ថ្លែងប្រាប់​សារព័ត៌មាន The Myanmar Time ថា មេដឹកនាំ​បក្សប្រឆាំង​លោកស្រី​អ៊ុង​សាន​សូ​ជី បាន​ផ្ញើលិខិត​មួយ​ទៅកាន់​លោក ប្រធានាធិបតី​ថេ​ន សេន ប្រធានសភា​លោក ស្វេ​ម៉ាន់ និង លោក​ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing ។ បើតាម​ការអះអាង​រប​ស់​មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​រូបនេះ លិខិត​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី ពិភាក្សា​ពី​ផ្សះផ្សារ​ជាតិ ខណៈ ក្រោយ​ការបោះឆ្នោត សភា​ការណ៍​មី​យ៉ាន់​ម៉ា ហាក់ដូច​ជាមាន​ភាព ស្ងប់ស្ងាត់​៕



Tag:
 បោះឆ្នោតមីយ៉ាន់ម៉ា
  អ៊ុងសាន ស៊ូជី
© រក្សាសិទ្ធិដោយ thmeythmey.com