ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ជ័យជម្នះ​នៅ​មីយ៉ាន់​ម៉ា ធ្វើឲ្យ​មេដឹកនាំផ្តាច់ការស្លន់ស្លោ
14, Nov 2015 , 8:50 am        
រូបភាព
ដោយ: ថ្មីៗ
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅតែបន្តលើកឡើងពីជ័យជម្នះរបស់គណបក្សប្រឆាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោក សម រង្ស៊ី បានអះអាងថា ចលនា​ប្រជាធិបតេយ្យប្រឆាំងអំណាចផ្តាច់ការ​នៅមីយ៉ាន់ម៉ា ធ្វើឲ្យមេដឹកនាំផ្តាច់ការដែលនោះសល់​ក្នុងទ្វីបអាស៊ីស្លន់​ស្លោ។



 ពីប្រទេសកូរ៉ខាងត្បូង តាមទំព័រហ្វេសប៊ុករបស់ខ្លួន លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងនេះថា៖«កាបង្គាប់ឲ្យចាប់ខ្លួន ចំពោះរូបខ្ញំុផងដែរ ក្នុងឋានៈខ្ញំុ ជាប្រធានគណបក្សប្រឆាំងតែមួយគត់ ក្នុងរដ្ឋសភា បង្ហាញឲ្យឃើញថា ជោគជ័យដ៏ត្រចះត្រចង់ និងជាប្រវត្តិសាស្ត្រ របស់ចលនាប្រជាធិបតេយ្យប្រឆាំងអំណាចផ្តាច់ការ ក្នុងការបោះឆ្នោតថ្មីៗនេះនៅប្រទេសភូមា បណ្តាលឲ្យមានភាពតក់ស្លុត និងស្លន់ស្លោ ដល់អ្នកដឹកនាំផ្តាច់ការ ទាំងប៉ុន្មានដែលនៅសេសសល់ ក្នុងតំបន់ទ្វីបអាសីុយើង។ លោកប្រមុខ​បក្សប្រឆាំង បានបន្ត​លើកឡើងទៀត​យ៉ាងនេះថា៖«តែចរន្តនយោបាយនាំមកនូវសេរីភាព ដែលគ្មាននរណាអាចទប់ស្កាត់បាន ហើយដែលកំពុងតែរីករាលដាលទូទាំងពិភពលោក ធ្វើឲ្យរបបផ្តាច់ការដួលរលំម្តងមួយៗ។ ចរន្តននេះក៏នឹងឈានមកដល់ប្រទេសកម្ពុជាដែរ ក្នុងពេលឆាប់ៗ ខាងមុខនេះៗ»។

Tag:
 សម រង្ស៊ី​
  ​ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com