អត្ថបទពាណិជ្ជកម្ម
Cambodia Brewery Limited ធ្វើ​យុទ្ធនាការ​ស្តីពី​ការ​ពិសា​ដោយ​ទទួលខុសត្រូវ
14, Nov 2015 , 3:16 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្មីៗ​នេះ នៅ​ស​ណ្ឋា​គរ​សូ​ហ្វី​តែ​ល ក្រុមហ៊ុន Cambodia Brewery Limited ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN បានធ្វើ​សន្និសីទកាសែត​បើក​យុទ្ធនា​ការអប់រំ​ស្តីពី​ការអប់រំ​ស្តីពី​
​ការ​ពិសា​គ្រឿង​ស្រវឹង​ដោយ​ការទទួលខុសត្រូវ ដែលមាន​ឈ្មោះថា «Get Your Sexy Back »។
 
​ក្នុង​គោលបំណង​ជំរុញ​លើកទឹកចិត្ត​ឲ្យ​យុវជន​កម្ពុជា​ឃ្លាតឆ្ងាយ​ពី​ទម្លាប់​នៃ​ការ​ពិសា​រគ្រឿង​ស្រវឹង​ក្នុង​កម្រិត​សមរម្យ ដើម្បី​ជៀសវាង​ផលវិបាក​ដល់​ខ្លួនឯង និង​សង្គមជាតិ ជាពិសេស​គ្រោះថ្នាក់​នានា​ដោយ​ការ​ស្រវឹង​ហើយ​បើកបរ​។​ក្នុង​ខ្លឹមសារ​អប់រំ​សាមញ្ញ គឺ “ រក្សា​ភាពស្រស់​សង្ហា​របស់​អ្នក​,​សូមកុំ​ពិសារ​ហូ​ស​ប្រមាណ​” ។​សន្និសីទកាសែត​នេះ មានការ​ចូលរួម​ពី​មន្ត្រី​ក្រសួង​ព័ត៌មាន​, សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​,​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ព្រមទាំង​គណៈ​គ្រប់គ្រង​និង​បុគ្គលិក ក្រុមហ៊ុន និង អ្នកសារព័ត៌មាន​។​
​ឆ្លៀត​ក្នុងឱកាស​នោះ​លោក Roland Bala ជា​អគ្គនាយក​ក្រុមហ៊ុន Cambodia Brewery Limited បាន​មានប្រសាសន៍ថា “ យើង​បេ្ត​ជ្ញា​ចិត្ត​ដើរតួនាទី​នាំមុខគេ ក្នុងការ​ជំរុញ​ឲ្យ​គ្រប់​ផលិតផល​របស់​យើង ត្រូវបាន​អតិថិជន​យកទៅ​ប្រើប្រាស់​ក្នុង​កម្រិត​សមរម្យ និង​ក្នុង​ផ្លួ​វ​វិជ្ជមាន​។ យើង​ជា​ក្រុមហ៊ុន​ដំបូង​គេ ដែល​បាន​ផ្តួច​ផ្តើ​ច​បង្កើត​យុទ្ធនា​ការអប់រំ​ស្តី​
​ពី​ការ​ពិសារ​គ្រឿង​ស្រវឹង​ដោយ​ការទទួលខុសត្រូវ តាំងពី​ឆ្នាំ​២០១១​មក ដោយបាន​សហការ​ជាមួយ​ក្រសួង​ព័ត៌មាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ព្រមទាំង​ក្រសួង​និង​ស្ថាប​ន័​ពាក់​ព័ទ្ធ​នានា​។​

តាមរយៈ​ភាពជោគជ័យ​ក្នុង​ឆ្នាំ កន្លងទៅ យើង​បន្តធ្វើ​យុទ្ធនា​ការអប់រំ Get Your Sexy Back ក្នុង​ឆ្នាំ​២០១៥​តទៅទៀត ហើយ​យើង​សង្ឃឹមថា​យុទ្ធនាកា​នេះ​គឺជា​ការ​ដាស់តឿន​ទាន់ពេលវេលា​មួយ ដល់​យុវជន​កុំ​ពិសា​រគ្រឿង​ស្រវឹង ហួស​ប​ហេតុ ជា​ពី​សេស​ក្នុង​កំឡុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ខាងមុខនេះ​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com