ពីនេះ ពីនោះ
អ្វី​ជា​ភាពខុសគ្នា​រវាង​ពាក្យ «​វៀត​កុង និង វៀត​មិញ »
15, Nov 2015 , 7:53 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​បច្ចេក​សព្ទ​នេះ ទាក់ទង​និង​ពាក្យ​ដែល​ប្រើប្រាស់​ក្នុងន័យ​ការទូត ដើម្បី​ជា​ជំនួយ​ដល់ សារ​ធា​រណ​ជន​មួយចំនួន​ដែល​មិនទាន់​ស្គាល់ និង​យល់ច្បាស់ ឬ​មាន​ភាពស្រពេចស្រពិល​ចំពោះ​បញ្ញត្តិ​ទាំងពីរ​នេះ​។ នៅក្នុង​សទ្ទានុក្រម របស់​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ បានកំណត់​ន័យ​ដូចខាងក្រោម​៖

១/. វៀត​កុង មានន័យថា ជា​យុទ្ធជន​កុ​ម្មុនី​ស្ដ ដែល​តស៊ូ​នៅ​ប្រទេស​វៀតណាម​ខាងត្បូង​ក្នុង​ចន្លោះ​ឆ្នាំ​១៩៥៤-១៩៧៥​។​
 
២/. វៀត​មិញ មានន័យថា ជា​រណសិរ្ស​ទាមទារ​ឯករាជ្យ​វៀតណាម​ដែល​បង្កើតឡើង​ដោយ ហូ ជី​មិញ នៅ​ឆ្នាំ​១៩៤១​។ រណសិរ្ស​នេះ​ប្រមូលផ្ដុំ​ជន​កុម្មុយនីស្ដ និង​អ្នក​ជាតិនិយម ហើយ​កំណត់​គោលដៅ​ដេញ​ជនជាតិ​ជប៉ុន​និង​បារាំង​ចេញពី​ប្រទេស​វៀតណាម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com