ជាតិ
​លោក ហ៊ុន សែន ទៅ​ស្ថានទូត​បារាំង​ដើម្បី​ចូលរួម​រំលែក​ទុក្ខ​រដ្ឋាភិបាល និង​ពលរដ្ឋ​បារាំង​
16, Nov 2015 , 11:25 am        
រូបភាព
ដោយ: ថ្មីៗ
 
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា នេះ បាន​ដឹកនាំ​ប្រតិភូ​រដ្ឋាភិបាល​កម្ពុជា​ទៅ​ស្ថានទូត​បារាំង​ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​បារាំង ដែល​ទទួលរង​គ្រោះ​ដោយ​អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​សុក្រ ទី​១៣ ខែវិច្ឆិកា​។​

 
​មេដឹកនាំ​រដ្ឋាភិបាល​ក​ម្ពុ​ជា បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការវាយប្រហារ​ភេរវកម្ម​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ​។ លោក​លើកឡើងថា អំពើ​ភេរវកម្ម​ដែល​សម្លាប់​មនុស្ស​អស់​១២៩​នាក់ និង​របួស​ជាង​៣០០​នាក់ គឺជា​អំពើ​ឧក្រិដ្ឋកម្ម​មិនមែន​តែ​សម្រាប់​ពលរដ្ឋ​បារាំង​ទេ ប៉ុន្តែ​ជា​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ទូទៅ ដែល​ត្រូវតែ​ទប់ស្កាត់​អោយបាន​។ 
 
​លោក​បាន​បន្ថែមថា កម្ពុជា​គឺ​ឈរ​ជាមួយ​ពលរដ្ឋ និង​រដ្ឋាភិបាល​បារាំង​ព្រមទាំង​ជាមួយ​ប្រទេស​ដទៃៗ​ទៀត ដើម្បី​ទប់ស្កាត់​និង​ឈានទៅ​បំបាត់​ទាំងស្រុង​នូវ​អំពើ​ភេ​កម្ម​គ្រប់​ប្រភេទ​ដែល​ប្រឆាំងនឹង​មនុស្សជាតិ​៕
 

Tag:
 ភេរវកម្ម​នៅ​បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com