កីឡាជាតិ
ជាតិ
ជម្រុះ World Cup៖ ភ្ញៀវជប៉ុនឈ្នះកម្ពុជា ២-០
17, Nov 2015 , 9:04 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ ជប៉ុន​ដែល​សំបូរ​ទៅដោយ​កីឡាករ​ឆ្នើមៗ​លំដាប់​ពិភពលោក បាន​ទទួល​ជ័យ​ជម្នះ ២-០ ​លើ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​​ការប្រកួត​ជម្រុះ​  World Cup ជើង​ទី​២ ជុំ​ទី​២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នា​ល្ងាច​ថ្ងៃ​អង្គារ​នេះ​។​



នៅតង់ទីមួយ ​ថ្វីត្បិតតែ​ជប៉ុន មានឱកាស​គ្របដណ្តប់​មកលើ​កម្ពុជា​ក៏ដោយ ប៉ុន្តែ​អ្នកចាំទី អ៊ុំ សេរី​រ័ត្ន រួមទាំង​ខ្សែការពារ ធ្វើការ​រារាំង​បាន​យ៉ាង​ល្អ​។ បន្ថែម​ពីលើ​នេះ ឃួន ឡា​បូ​រ៉ាវី និង​កែវ សុខ​ផេង ក៏មាន​ឱកាស​វាយ​សម្រុក​ទៅលើ​ក្រុម​ជប៉ុន​ផងដែរ​។​

​ជប៉ុន​មានឱកាស​ស៊ុត​បាល់​ប៉េ​ណា​ល់​នៅ​ដើមតង់​ទី​ពីរ ប៉ុន្តែ​ការ​ស៊ុត​របស់​ប្រធាន​ក្រុម  Shinji Okazaki ប៉ុន្តែ​អ៊ុំ  សេរី​រ័ត្ន ធ្វើការ​សង្គ្រោះ​បាល់​បាន​យ៉ាង​ល្អ​។ នៅ​នាទី ៥១ Yosuke Kashiwagi បាន​ទាត់​បាល់​ហ្វ្រី​ឃី​ត​ពី​ចម្ងាយ ដែល​នាំ​ឲ្យ ឃួន ឡា​បូ​រ៉ាវី ភ្លាត់​តែ​ត​ចូល​ទី​ខ្លួនឯង នៅពេលដែល​គេ​លោត​ប្រទាញប្រទង់​គ្នា​ជាមួយ Okazaki​។​ នៅ​ក្នុងនាទី បន្ថែម Honda បាន​តែត​បាល់បញ្ចូលទីនាំជប៉ុនឈ្នះការ​ប្រកួត ២-០។

​ក្រុម​ជម្រើសជាតិ​កម្ពុជា​៖ អ៊ុំ សេរី​រ័ត្ន (​អ្នកចាំទី​), នេន សុធា​រ័ត្ន​, សឿ​យ វិសាល​, សំអឿន ពិដោរ (​ហុង ផេង ៦០ ), ឃួន ឡា​បូ​រ៉ាវី (​ទិ​ត្យ ឌី​ណា ៨៣), គួច សុគ​ម្ភៈ​, សុះ ស៊ូ​ហា​ណា​, ណុប តុលា​, កែវ សុខ​ផេង (​ចាន់ វឌ្ឍនាកា ៦៩), ឈិន ឈឿន​, ប៊ិន ធា​រី (​ប្រធាន​ក្រុម​)​។​

​ជម្រើសជាតិ​ជប៉ុន​៖ Nishikawa (​អ្នកចាំទី​), Wataru Endo (Yosuke Kashiwagi ៤៦ ), Nagatomo, Genki Haraguchi, Shinji Okazaki (​ប្រធាន​ក្រុម​) ( Takumi Minamino ៨៦), Shinji Kagawa, Takashi Usami (Kesuke Honda ៦២), Yamaguchi, Makino, Fujiharu​។​



Tag:
 បាល់ទាត់
  ជម្រើស​ជាតិ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com