ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន អំពាវនាវឲ្យអ្នកប្រើហ្វេសប៊ុកកុំ​បង្ហោះLogoភេរ​វកម្ម​ ព្រោះ​គ្រោះ​ថ្នាក់​ដល់​ខ្លួន​
19, Nov 2015 , 10:28 pm        
រូបភាព
ដោយ: ថ្មីៗ

ប្រមុខរដ្ឋាភិបាលកម្ពុជា បានអំពាវ​នាវឲ្យ​អ្នកប្រើ​បណ្តាញ​សង្គមហ្វេស​ប៊ុកជា​ពិសេស​យុវជន​ ឈប់ប្រើឡូហ្កូ(Logo) ភេរវកម្មនៅលើហ្វេស​ប៊ុករៀង​ៗ​ខ្លួន​​តទៅទៀត​។ 



សម្រាប់លោកនាយករដ្ឋមន្រ្តី អំពើបែប​នេះ វាគ្មានប្រយោជន៍ឡើយ​ដល់​ប្រទេស​ជាតិ​ ហើយ​នាំ​គ្រោះថ្នាក់​ដល់​ខ្លួន​ទៀត​ផង​។ «ជាពិសេស​យុវជន​ប៉ុន្មានថ្ងៃ​មក​នេះដូច​ជា​ឃើញ​ប្រើ​ប្រាស់​ ឡូហ្កូ ភេរវកម្ម​ច្រើន​ក្នុង​បណ្តាញ​សង្គម​ សូម​កុំនាំ​គ្នា​ធ្វើ​អ្វី​ដែល​គ្មាន​ប្រ​យោជន៍​​​ដល់​ជាតិ​ ហើយ​គ្រោះ​ថ្នាក់​ដល់​ខ្លួន​»។ នេះជាការអំពាវនាវ​របស់​លោក ហ៊ុន សែន ដែលធ្វើឡើងតាមរយៈcomment របស់​លោក បន្ទាប់ពី​បង្ហោះរូប​ភាពរបស់​ខ្លួន ហើយសរសេរនៅលើ​ទំព័រហ្វេសប៊ុក​របស់​លោករៀប​រាប់​អំពីការតស៊ូ​ដើម្បី​រំដោះ​កម្ពុជា​តាំងពី​លោក​នៅ​វ័យ​ក្មេង​៕


Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com