កីឡាជាតិ
ជាតិ
ប្រាក់ មុន្នី​ឧ​ត្ត​ម រកបាន​ទាំង​៣​គ្រាប់​ក្នុង​ជ័យជម្នះ ៣-១ របស់​កម្ពុជា​លើ​ក្លិប​ចិន​
20, Nov 2015 , 3:10 pm        
រូបភាព
ដោយ: រួបរួម
​ប្រាក់ មុន្នី​ឧ​ត្ត​ម ដែល​បាន​អង្គុយ​នៅ​កៅអី​កីឡាករ​បម្រុង​ពេញ​មួយ​ប្រកួត​នា​ជំនួប​ជាមួយ​ក្រុម​ជម្រើសជាតិ​ជប៉ុន​ក្នុង​វគ្គ​ជម្រុះ World Cup នៅ​ភ្នំពេញ បាន​ក្លាយជា​កីឡាករ​ឆ្នើម​នា​ការប្រកួត​ដណ្តើមពាន​រង្វាន់​មិត្តភាព 2015 Yunnan, Asean International Football Open Tournament នៅ​កីឡដ្ឋាន MANGSHI STADIUM ក្នុង​យូ​ណាន ប្រទេស​ចិន កាលពី​ព្រឹក​មិញ​។ ខ្សែបម្រើ​ក្លិប​ខេត្តស្វាយរៀង​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ទាំង​៣​គ្រាប់​ក្នុង​ជ័យជម្នះ  ៣-១ លើ Baotou Nanjiao ក្លិប​លំដាប់​ទី​បី​នៃ​លី​ក​របស់​ចិន​។​



​នា​ការប្រកួត​នាទី​ដំបូង ប្រាក់ មុន្នី​ឧ​ត្ត​ម បា​នរក​គ្រាប់​បញ្ចូល​ទី​យ៉ាង​ឆាប់រហ័ស ហើយ​បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី ទី​១៧ មុននឹង​សម្រេច​គ្រាប់​ទី​៣​នៅ​៣​នាទី​មុន​បញ្ចប់​ការប្រកួត​ទាំងមូល​។ គ្រាប់​បាល់​បញ្ចូល​ទី​បង្គ្រប់កិច្ច​របស់ Baotau Nanjiao រកបាន​ដោយ​កីឡាករ Yang Jianfei នៅ​នាទី​២៥ ។ នេះ​បើតាម​ការផ្សាយ​របស់​វិ​ប​សាយ We Are Football ដែល​បាន​ទាក់ទង​ទៅកាន់​លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​។​

​ក្រុម​ជម្រើសជាតិ​កម្ពុជា​ស្ថិតក្នុង​ចំណោម​ក្រុម​ជម្រើស និង​ក្លិប​ចំនួន​៩ ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់​មិត្តភាព 2015 Yunnan, Asean International Football Open Tournament នៅក្នុង​យូ​ណាន ប្រទេស​ចិន​។ កម្ពុជា បង់​ក្លា​ដែ​ស និង​មី​យ៉ាន់​ម៉ា តំណាង​ដោយ​ក្រុម​ជម្រើសជាតិ ខណៈ​ឡាវ វៀតណាម និង​ម្ចាស់ផ្ទះ តំណាង​ដោយ​ក្លិប​។​

​យោងតាម​កម្មវិធី​ប្រកួត​របស់​កម្ពុជា​ដែល​ស្ថិតនៅ​ក្រុម​ពូ​ល E នៅ​ថ្ងៃទី​២២ ពួកគេ​ត្រូវ​ជួប​ក្លិប Lao Champa របស់​ឡាវ មុននឹង​ជួប​ក្លិប Hanoi T&T របស់​វៀតណាម និង​ក្លិប Yuannan របស់​ម្ចាស់ផ្ទះ​ចិន​៕


Tag:
 ​បាល់ទាត់​
  ជម្រើសជាតិ​កម្ពុជា​
  2015 Yunnan
  Asean International Football Open Tournament
© រក្សាសិទ្ធិដោយ thmeythmey.com