ជាតិ
ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នឹង​ពិចារណា​លើ​សំណើរបស់​អ្នកកាសែត​ស្តីពី​ការប្រើប្រាស់​ពាក្យ
21, Nov 2015 , 9:39 pm        
រូបភាព

ពាក្យ «Feature» ប្រែ​ថា «បទ​យកការណ៍» និង​ពាក្យ «Profile»ប្រែ​ថា «ជីវៈ​ព័ត៌មាន»។ ការបកប្រែ​ពាក្យ​ពី​ភាសាបរទេស​មកជា​ភាសា​ខ្មែរ​នេះ ទាំង​ប្រជាពលរដ្ឋ, អ្នកកាសែត និង​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ក៏​មិនបាន​សន្ម​ត​ថា​បកប្រែ​បែបនេះ​ត្រឹមត្រូវ​នោះទេ។ ប៉ុន្តែ លោក​អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បណ្ឌិត ច័ន្ទ សំណព្វ បាន​មានប្រសាសន៍ថា៖ «ប្រសិនបើ អ្នកកាសែត​មាន​ពាក្យ​មួយចំនួន​ដែល​មិន​ឯកភាពគ្នា ក្នុងការ​ប្រើប្រាស់​ពាក្យ​នៅក្នុង​ភាសា​ខ្មែរ គឺ​ក្រុមអ្នកកាសែត​អាច​លើក​ពាក្យ​ទាំងនោះ ដោយ ធ្វើជា​សេចក្តីពន្យល់ ហើយ​ដាក់​ឆ្លង​មក​ក្នុង​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ដើម្បី​ឲ្យ​គេ​ប្រជុំ​អនុម័ត​ពាក្យ​ទាំងនោះ​ជូន ហើយ​ប្រសិនបើ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ យល់ឃើញថា ពាក្យ​ដែល​អ្នកកាសែត​ប្រើ​កន្លងមក​មិន​ត្រឹមត្រូវ​ទេ បើ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​មាន​ពាក្យ​ដែល​ល្អ និង​ត្រឹម​ត្រូវជាង ​យើង​នឹង​ផ្តល់ជូន​ឡើងវិញ»។



ខាងក្រោម​នេះ​ជា​សេចក្តីពន្យល់​លម្អិត​របស់លោក​បណ្ឌិត ច័ន្ទ សំណព្វ ៖





© រក្សាសិទ្ធិដោយ thmeythmey.com