កីឡាអន្តរជាតិ
អន្តរជាតិ
៥ថ្ងៃក្រោយ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​អត់​ចូល​នៅ​កម្ពុជា Okazaki រកបាន១គ្រាប់​ឲ្យ Leicester
22, Nov 2015 , 12:17 am        
រូបភាព
ដោយ: ថ្មីៗ
ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ជប៉ុន Shinji Okazaki បាន​ចូល​លេង​ប្រមាណ២០នាទីចុងក្រោយ ហើយ​បាន​ស៊ុត​បាល់​បញ្ចូល​ទី១គ្រាប់​ក្នុង​ជ័យជម្នះ ៣-០ របស់ Leicester នៅលើ​ទឹកដី St James’ Park របស់ Newcastle ក្នុងការ​ប្រកួត​ក្របខណ្ឌ Premier League នា​រាត្រី​ថ្ងៃ​សៅរ៍។



Shinji Okazaki បាន​ចូល​ជំនួស Leonardo Ulloa នៅក្នុង​នាទី​ទី៧៣ ហើយ​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទីនា​រយៈពេល១០នាទី​ក្រោយមក ខណៈ Newcastle មាន​គ្រាប់​បាល់ប​ញ្ចួ​ល​ទី២គ្រាប់​រួចទៅហើយ ដែល​សម្រេចបាន​ដោយ Jamie Vardy នៅ​ចុង​តង់​ទីមួយ និង Leonardo Ulloa នៅ​ពាក់កណ្តាល​តង់​ទី​ពីរ។

ជ័យជម្នះ បាន​នាំ​ឲ្យ Leicester ឡើងទៅ​កាន់​កំពូល​តារាង​ជា​បណ្តោះអាសន្ន នៅមុន​ជំនួប​រវាង Manchester City និង Liverpool។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គ្រាប់​បាល់​បញ្ចូល​ទី​របស់ Okazaki សម្រាប់ Leicester បាន​កើតឡើង​បន្ទាប់ពី​រូបគេ​បាន​ខក​ឱកាស​សម្រេច​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​សម្រាប់​ក្រុម​ជម្រើសជាតិ​ជប៉ុន នា​ជំនួប​ជាមួយ​ជម្រើសជាតិ​កម្ពុជា​ក្នុង​វគ្គ​ជម្រុះ World Cup កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

ក្នុងជំនួប​ជាមួយ​កម្ពុជា Okazaki ដែលជា​ប្រធាន​ក្រុម​ជម្រើសជាតិ​ជប៉ុន បានទទួល​ភារកិច្ច​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ប៉ុន្តែ​ត្រូវបាន​សង្គ្រោះ​ដោយ​អ្នកចាំទី​កម្ពុជា អ៊ុំ សេរី​រ័ត្ន៕





Tag:
 អ៊ុំ សេរីរ័ត្ន
  Shinji Okazaki
© រក្សាសិទ្ធិដោយ thmeythmey.com