ពីនេះ ពីនោះ
តើ​ពាក្យ «​សុជីវធម៌​» មាន​លក្ខណៈ​អនុវត្តន៍​បែបណា​?
29, Nov 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា សុជីវធម៌  គឺ​ការ​របៀប​រស់នៅ​ត្រឹមត្រូវ មាន ឥរិយាបថ ប្រកបដោយ​សណ្ដាប់ធ្នាប់​ល្អ ដោយ​ចេះ​ប្រមាណ​គ្រប់​អំពើ និង សកម្មភាព​ទៅតាម​កាលៈទេសៈ ចេះ​ធ្វើ​គារវកិច្ច​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​គ្រប់​ប្រភេទ​ក្នុងសង្គម​។



​គេ​អាច​សង្កេតឃើញថា សុជីវធម៌ ជា​ផ្នែក​មួយ​នៃ​សីល​វិជ្ជា​ផង និង សោភ័ណ​វិជ្ជា​ផង​។ មនុស្ស​ដែលមាន សុជីវធម៌ តែងតែ​ចេះ​បង្ហាញ​ឥរិយាបថ ចរិត​មាយា​ទ និង​ចរិយា​សម្បត្តិ​ល្អ​។ ដើម្បី​ស្វែងយល់​ពី​ចរិត​មាយា​ទ​មនុស្ស​ម្នាក់ៗ យើង​ត្រូវ​សិក្សា​ចរិយាសាស្ត្រ​។ ចរិយាសាស្ត្រ គឺជា​គម្ពីរ​ឬ​ក្បួនខ្នាត​ដែល​ចែង​អំពី​ផ្នត់គំនិត​, ចរិយា​សម្បត្តិ​, និង​ចរិតលក្ខណៈ​របស់​មនុស្ស​។​

 [​ដកស្រង់​ពី​សៀវភៅ មូលដ្ឋាន​សីល​វិជ្ជា របស់លោក ឈុន ផា​វ៉េង​]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com