ពីនេះ ពីនោះ
ឡើង​តំណែង​ដោយ​គ្មាន​ខ្សែពួរ​ប្រឈម​នឹង​គ្រោះថ្នាក់ នៅក្នុង​ប្រទេស​រំដួល​!
29, Nov 2015 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ប្រទេស​ជឿនលឿន​ស៊ី​វិ​ល័យ ប្រជាធិបតេយ្យ គោរព​ច្បាប់ ការឡើង​តំណែង​ត្រូវបាន​គេ​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ភាព​ហ្មត់ចត់ សមត្ថភាព ចំណេះដឹង ភាព​វ័យឆ្លាត និង​អតីតភាព​នៃ​ការងារ​របស់​បុគ្គល​។ តែ​នៅក្នុង​ប្រទេស​រំដួល​វិញ សមត្ថភាព ភាព​ហ្មត់ចត់ ចំណេះដឹង ភាព​វ័យឆ្លាត និង​អតីតភាព​ការងារ​ត្រូវបាន​គេ​ឲ្យ​តម្លៃ​តិចតួច​ណាស់​។ ជាការ​ពិត នៅក្នុង​ប្រទេស​រំដួល ចំណេះដឹង​ត្រូវបាន​គេ​ឲ្យ​តម្លៃ​ខ្លះ​ដែរ តែ​អំណាច​បក្សពួក និង​អំណាច​ទឹកប្រាក់​នៅមាន​ឥទ្ធិពល​ខ្លាំង​ជាង​។ ឡើង​តំណែង តែ​គ្មាន​ខ្នងបង្អែក ពួកគេ​ហាក់បីដូច​ល្ហើយ​ឆ្អឹងខ្នង​គ្រប់ពេលវេលា​។ អ្នក​ឡើង​តំណែង​គ្មាន​ខ្នង​នៅ​ពីក្រោយ អាច​ប្រឈម​នឹង​ការបាត់បង់​តំណែង​វិញ​គ្រប់ពេលវេលា ខុសពី​អ្នក​ឡើង​តំណែង​ដែលមាន​ខ្សែពួរ​នៅ​ពីក្រោយ​។

 
​ដោយសារតែ​ផ្នត់គំនិត​នេះហើយ ទើប​អ្នក​ឡើង​តំណែង​នៅក្នុង​ប្រទេស​រំដួល​គ្រប់គ្នា​ត្រូវតែ​រត់ទៅរក​ខ្នង​រៀងៗ​ខ្លួន​ដើម្បី​ផ្អែក​។ បើ​គ្មាន​ខ្នង​ផ្អែក​ទេ ពួកគេ​អាច​ដួល​រំលំ​គ្រប់ពេល​។ ការរក្សា​គំនិត​ចាស់គំរិល​នេះ​វា​នឹង​បំផ្លាញ​ការដឹកនាំ​សម័យ​ទំនើប​បែប​ប្រជាធិបតេយ្យ​។ ការដឹកនាំ​ដែល​និយម​បក្សពួក និយម​លុយកាក់ អាចឈាន​ទៅរក​ភាពបរាជ័យ​៕ 

Tag:
 រំដួល
© រក្សាសិទ្ធិដោយ thmeythmey.com