ពីនេះ ពីនោះ
អ្វី​ជាត​ម្លៃ​នៃ​ពាក្យ​ថា «​គុណធម៌​»?
30, Nov 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ គុណធម៌ មានន័យថា ជាស​ភាវ​ប្រសើរ​ជាង​សភាវ​ធម្មតា ដែល​ឆ្លុះបញ្ចាំង​តាម​អំពើ និង​សកម្ម​ភាពល្អ​របស់​មនុស្ស ដោយ​សេចក្តី​សុចរិត​[4]​ឥត​ព្រំដែន​ទៅលើ​មនុស្ស​ទូទៅ​។ គុណធម៌​ជា​ឧ​ត្ត​ម​គតិ​ប្រកបដោយ​គតិបណ្ឌិត​។ វា​ជាគោលការណ៍​មានតម្លៃ​ខ្ពស់​មិនអាច​កាត់ថ្លៃ​បាន ព្រោះ​តម្លៃ​នេះ​ទៅ​ហួស​ពី​កាតព្វកិច្ច​និង​សីលធម៌​។​



​យើង​អាច​ចាត់ទុក​គុណធម៌ ថា​ជា​អលង្ការ​របស់​អ្នកប្រាជ្ញ បណ្ឌិត វិញ្ញូ អរហន្ត សន្ត​បុគ្គល ជន​ឧ​ត្ត​ម និង​មនុស្ស​ទូទៅ​។ ក្នុងចំណោម​អលង្ការ​ទាំងអស់​មានតែ គុណធម៌ ប៉ុណ្ណោះ​ដែល​ប្រសើរ​ជាងគេ ហើយ​បន្ទាប់មក​គឺ​សីលធម៌ និង​សុជីវធម៌​។  យោងតាម សោភ័ណ​វិជ្ជា យើង​អាច​និយាយថា គុណធម៌​និង​សីលធម៌​មាន​លក្ខណៈ​ល្អគន់ ហើយ​សុជីវធម៌​មាន​លក្ខណៈ​ល្អឆើត​។ 

 [​ដកស្រង់​ពី​សៀវភៅ មូលដ្ឋាន​សីល​វិជ្ជា របស់លោក ឈុន ផា​វ៉េង​]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com