ពីនេះ ពីនោះ
សុខភាព
​សុខភាព​៖ “​សិច​” បើ​ចង់​ស្រណុក​សុខ​ស្រួល គួរ​ចៀសវាង​អាហារ​ចៀន​
29, Nov 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​អាហារ​ឆា ឬ​ចៀន គឺជា​រឿង​គ្រោះថ្នាក់​មួយ​សម្រាប់​ជីវិត​ផ្លូវភេទ​។ ពពួក​ដំឡូង​ចៀន មាន់​ចៀន ប័​រ​ហ្គឺ សុទ្ធតែជា​អាហារ​ផ្ទុក​ទៅដោយ​ជាតិ​ខ្លាញ់​មិនល្អ ដែល​ជះឥទ្ធិពល​អាក្រក់​ទៅលើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ព្រមទាំង​ធ្វើអោយ​អ្នកមាន​អារម្មណ៍​ល្ហិតល្ហៃ​ទៀតផង​។​



​តើ​វា​នឹង​ធ្វើអោយ​អ្នកមាន​អារម្មណ៍​បែបណា នៅពេល​រួមភេទ​ជាមួយ​ដៃគូ​ដែល​មិនសូវ​ក្លៀវក្លា​នោះ​? ក្រៅពីនេះ ជាតិ​ខ្លាញ់​ទាំងនោះ​អាចធ្វើអោយ​ចំនួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ថយចុះ ព្រមទាំង​អាចធ្វើអោយ​គុណភាព​មេជី​វិត​ឈ្មោល​ថយចុះ និង​ផលិត​បាន​នូវ​មេជី​វិត​ឈ្មោល​ដែល​មិន​ប្រក្រតី​ទៀតផង​។​

​ដូច្នេះ បើសិនជា​អ្នក​ឃ្លាន​ចង់​ញ៉ាំ​អាហារ​ចៀន​បែបនេះ​មែន ចូរ​គិត​អំពី​ផលប៉ះពាល់​របស់​វា ដែល​អាច​នឹង​កើតមាន​ចំពោះ​អ្នក ជាពិសេស​ជីវិត​ផ្លូវភេទ​តែម្តង​។ ជាមួយគ្នានេះ​ផងដែរ អាហារ​ចៀន​នឹងធ្វើ​អោយ​អ្នក​ឡើង​ទម្ងន់ ដែល​វា​ពិត​ជាមាន​ផល​អាក្រក់​ចំពោះ​ជីវិត​ផ្លូវភេទ​តែម្តង​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com