អត្ថបទពាណិជ្ជកម្ម
ព្រី​នស៍ ហ្វា​យ​នែ​ន ភីអិលស៊ី ដឹកនាំ​បុគ្គលិក​សម្អាត​បរិស្ថាន​ឆ្នេរ​តូច កោះរ៉ុង​
30, Nov 2015 , 2:55 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្មីៗ​កន្លងទៅនេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រី​នស៍ ហ្វា​យ​នែ​ន ភីអិលស៊ី បាន​ដឹកនាំ​ក្រុម​បុគ្គលិក ប្រមាណ​ជា ៥០​នាក់ ធ្វើការ​សម្អាត ឆ្នេរ​តូច សង្កាត់​កោះរ៉ុង​។

​សកម្មភាព​សម្អាត​បរិ​ស្ថាន​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុង​ដំណើរ​កម្សាន្ត​របស់​បុគ្គ​លិ​ក​របស់​គ្រឹះស្ថាន នាឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប​និង​សំពះ​ព្រះ​ខែ គឺ​ចាប់​ពីថ្ងៃ​២៤ ដល់ ២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​។

​លោក ហ៊​ន់ សុ​រចនា ប្រធាន​នាយក​ប្រតិបត្តិ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រី​នស៍ ហ្វា​យ​នែ​ន ភី​អី​ល​ស៊ី បាន​មានប្រសាសន៍ថា ត្បិត​ថា​នេះ​ជា​ដំណើរ​កម្សាន្ត​របស់​បុគ្គ​លិ​ក តែ​យើង​ពិតជា​អាច​ចែករំលែក​ពេលវេលា​ខ្លះ ជាមួយ​បរិស្ថាន ដូច្នេះ​សកម្មភាព​នៅក្នុង​ថ្ងៃនេះ គឺ​ស្របតាម​បេសកម្ម​របស់​យើង និង​ជាការ​ពញ្ញាក់​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ជាប់​តំបន់ឆ្នេរ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ក៏ដូចជា​អ្នកទេសចរ ទាំងអស់​ចូលរួម​យកចិត្តទុកដាក់​លើ​បរិស្ថាន​របស់​យើង ព្រោះ​តំបន់ឆ្នេរ​នេះហើយ​ដែលជា​សក្តានុពល​មួយ នៃ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​។

​កញ្ញា Alja ម្ចាស់​អាហា​រដ្ឋា​ន និង​ផ្ទះសំណាក់ Dream Catch Inn ដែលមាន​ទីតាំង​នៅលើ​ឆ្នេរ​កោះរ៉ុង​នោះ បាន​លើកឡើងថា កញ្ញា​មានការ​សប្បាយចិត្ត ដោយបាន​ឃើញ​សកម្មភាព​របស់ ព្រី​នស៍ ហ្វា​យ​នែ​ន ភីអិលស៊ី និង​អរគុណ​សម្រាប់​ការចូលរួម​សម្អាត​បរិស្ថាន​នេះ​។​

​សកម្មភាព​សម្អាត​បរិ​ស្ថាន​ឆ្នេរ​តូច កោះរ៉ុង នេះ​ស្របតាម​បេសកម្ម​របស់ ព្រី​នស៍ ហ្វា​យ នែ​ន ភីអិលស៊ី គឺ​ចូលរួម​ក្នុង​កិច្ចការពារ និង​ថែរក្សា​បរិស្ថាន​។ ព្រី​នស៍ ក៏បាន​ធ្វើ​រួចមកហើយ​នូវ​ការងារ​ចាប់​ផ្តើមដំបូង គឺ​ការផលិត និង​ប្រើប្រាស់​ទឹក​ពិសារ​បរិសុទ្ធ ព្រី​នស៍ ហ្វា​យ​នែ​ន ភីអិលស៊ី ដែលជា​ប្រភេទ​ទឹករ៉ែ​មាន​ប្រយោជន៍​ច្រើន​ដល់​រាងកាយ​។ ទឹក​ពិសារ​បរិសុទ្ធ ព្រី​នស៍ ហ្វា​យ​នែ​ន ក៏​ចូលរួម​កាត់បន្ថយ​កាកសំណល់​មិនល្អ និង​ជួយ​កាត់បន្ថយ​ការបំពុល​បរិស្ថាន​។ ហើយ​កន្លងមក​គ្រឹះស្ថាន​ក៏បាន​ចូលរួមចំណែក​លើកទឹកចិត្ត​ដល់​អ្នកការពារ​បរិស្ថាន ដែល​បាន​សហ​ការណ៍​ជាមួយ​ក្រសួងបរិស្ថាន នឹង​នៅតែ​បន្ត និង​អញ្ជើញ​ដែ​គូ​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត ដើម្បី​បាន​ចូលរួមចំណែក​ក្នុង​ការងារ​បរិស្ថាន នេះ​ផងដែរ​។ នៅពេល​ខាងមុខនេះ ព្រី​នស៍ នឹងមាន​គម្រោង​ដាំ​កូនឈើ តាម​សាលា​មួយចំនួន​ហើយ និង​បន្តធ្វើ​ឲ្យ​បាន​ច្រើន​។ ជាងនេះទៅទៀត ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​១០ ខែធ្នូ ដែលជា​ថ្ងៃ បុណ្យ​សិទ្ធមនុស្ស គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រី​នស៍ ហ្វា​យ​នែ​ន ភីអិលស៊ី និង​ធ្វើការ​ដឹកនាំ​ក្រុម​បុគ្គលិក និង​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត ចូលរួម​ក្នុងការ​បរិច្ចាគ​ឈាម ជូន​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បី​លើកកម្ពស់​វិស័យ​មនុស្សធម៌​ផងដែរ​។​

​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រី​នស៍ ហ្វា​យ​នែ​ន ភីអិលស៊ី ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ផ្តល់​ទំនុកចិត្ត និង​ចូលរួម​អភិវឌ្ឍ​សង្គម លើកស្ទួយ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​តាមរយៈ​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​វិជ្ជាជីវៈ និង​បានទទួល​អាជ្ញាប័ណ្ណ​សិទ្ធិ​ស្របច្បាប់ លេខ ម​.​ហ​-៥៨ ពី​ធនាគារជាតិ នៃ​កម្ពុជា មាន​អាសយដ្ឋាន​អគារ​លេខ ១៧៥CD មហាវិថី​ម៉ៅ​សេទុង សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com