ព័ត៍មានសុខភាព
មិនគួរ​ឲ្យ​ជឿ​! គ្រាន់តែ​តែ​ដាក់​ជើង ត្រាំ​ក្នុង​អំបិល​! លទ្ធផល ... អ្នកវិទ្យាសាស្ត្រ​ក៏​នឹង​ស្មាន​មិន​ដល់​ដែរ​
01, Dec 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ការដាក់​ជើង ត្រាំ​ក្នុង​អំបិល អាចជួយ​ឲ្យ​អ្នក មិន​ចំណាយលុយ​ច្រើន ដើម្បី​ទៅ​ស្ប៉ា ឬ​ម៉ាស្សា​។ វា​ពិត​ជាមាន​ប្រយោជន៍ ដែល​យើង​នឹកស្មាន​មិន​ដល់​។​

"​ជើង​" គឺជា​សរីរាង្គ ដែល​ធ្វើការ​ធ្ងន់​បំផុត ដោយសារតែ​វា​ត្រូវ​ទ្រ​ទម្ងន់ រាងកាយ​យើង​ទាំងមូល ហើយ​យើង​ត្រូវការ​ជើង​ទាំងពីរ ដើម្បី​ធ្វើដំណើរ ឬ​ធ្វើ​កិច្ចការ​អ្វីមួយ​។​
​ដូច្នេះ បើ​អាណិត​ជើង អ្នក​គួរតែ​ថែរក្សា​វា​ឲ្យ​បានល្អ ជាពិសេស មនុស្ស​ស្រី​ដែល​ចូលចិត្ត​លេង​ម៉ូត​ស្បែកជើង​កែង​។​
​ថ្ងៃនេះ យើង​នឹង​លើកយក​នូវ វិធីសាស្ត្រ​ថែទាំ​សុខភាព​ជើង ជាមួយនឹង​អំបិល ហើយ​វា​មិន​ប៉ះពាល់ ដល់​សុខភាព​អ្នក​ឡើយ គឺ​ការ​ត្រាំ​ជើង​ក្នុង​ទឹកអំបិល​។​
 
​អត្ថប្រយោជន៍​
- ជម្រះ​កាកសំណល់ ឬ​កម្ទេច​ដី​ដែល​នៅជាប់​ជើង​
- បន្ថយ​ស្ត្រេ​ស និង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​
- បណ្តេញ​ជាតិពុល​ចេញពី​រាងកាយ​។​
 
​ល្អ​ចំពោះ​សុខភាព​
១. កាត់បន្ថយ​ការឈឺចាប់ និង​ការ​ហើមជើង​
២. កាត់បន្ថយ​ការឈឺ​ក្នុង​ពោះ​
៣. រំញោច​ដល់​សរីរាង្គកាយ​ទាំងមូល​
៤. ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ​
៥. បង្ការ​ការ​ត្រជាក់​ដៃ ត្រជាក់​ជើង ពិសេស អំឡុង​រដូវរងារ​
៦. កាត់បន្ថយ​ការ​រលាក​ច្រមុះ និង​បំពង់ក​
៧. ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com