អត្ថបទពាណិជ្ជកម្ម
ការសម្តែង​ជិះ​ស្គី​ទឹកកក​ដ៏​អស្ចារ្យ​លើកដំបូង​បង្អស់​នៅ​កម្ពុជា​រីករាយ​ថ្ងៃបុណ្យ​ណូអែល​ឆ្នាំ​២០១៥
08, Dec 2015 , 11:03 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​២៤ និង ២៥ ធ្នូ ២០១៥ (​វេលា​ម៉ោង ១:៤០ រសៀល និង ៦:៤០​នាទី ល្ងាច​)​សូម​អញ្ជើញ​ចូលរួម​ទស្សនា ការសម្តែង​ជិះ​ស្គី​ទឹក​ក​លើកដំបូង​គេ ថ្ងៃបុណ្យ​ណូអែល​ឆ្នាំ​២០១៥ នៅ Ice Park ផ្សារ​ទំនើប​Aeon ជាន់​ទី​៤​។

ការសម្តែង​ជិះ​ស្គី​ទឹកកក ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ ជាប់​គ្នា​ដោយមាន​ការ​ផ្តូ​ច​ផ្តើម​ដោយ​លោក សៃ​ម៉ុ​ន ញូ​មែន ជា​គ្រូបង្វឹក​ជិះ​ស្គី​ទឹកកក​មកពី ប្រទេស​អង់គ្លេស និង​លោក រី​កាដូ ណូ​ណា​តូ មកពី​ប្រទេស​ភី​លី​ពី​ន ព្រមទាំង​ក្រុម​សម្តែង ជិះ​ស្គី​ចំនួន ៤៥​រូប ដែល​ភាគច្រើន​ជា​យុវវ័យ​ខ្មែរ​សម្តែង​ជាពិសេស ក្បាច់​របាំ​បា​ឡេ ដែល​ការ សំដែង​ម្ដង​មាន​រយៈពេល​១​ម៉ោង​។ មិនតែប៉ុណ្ណោះ​យើង​ក៏មាន​លោកតា​ណូអែល​ជិះ​កូន​រទេះ មក​ផ្ទាល់ខ្លួន ហើយ​មានការ​សម្តែង​ក្បាច់​របាំ​បា​ឡេ និង​ក្បាច់​ពិសេសៗ​ជាច្រើន ហើយ​អ្នក សម្តែង​ជិះ​ស្គី​ទឹកកក​ដ៏​អស្ចារ្យ​នេះ​មាន​វ័យ​ចាប់ពី​៦​ឆ្នាំ​ឡើងទៅ រីឯ​ការសម្តែង​នោះ​ក៏មាន​តារា ជិះ​ស្គី ទឹកកក​លំដាប់ថ្នាក់​អន្តរជាតិ​គឺ​លោក សៃ​ម៉ុ​ន ញូ​មែន មកពី​ប្រទេស​អង់គ្លេស លោក​មាន វត្តមាន និង​បទពិសោធ​ន៏​ក្នុង​ឆាក​អន្តរជាតិ​ជាមួយ​ប្រទេស​អារ៉ាប់​រួម​តាំងពី​ក្នុង​ឆ្នាំ​១៩៨៧ ហើយ​បាន​ទទួលពាន​ជិះ​ស្គី​ទឹកកក​លំដាប់​ពិភពលោក​ផងដែរ​។

តារា​សម្តែង​ជិះ​ស្គី​ទឹកកក ក្នុងស្រុក​ដ៏​អស្ចារ្យ​មួយ គឺ​លោក សេន ប៊ុនធឿន ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងប្រទេស ថៃ​នាពេល​ថ្មីៗ​នេះ ក្នុងនាម Ice Park Cambodia ក៏​ត្រៀមខ្លួន​និង​បង្ហាញ​សមត្ថភាព​ផងដែរ ។ 

​សូមកុំ​ភ្លេច​! នាំ​មិត្តភក្តិ បងប្អូន និង​ក្រុមគ្រួសារ មក​ចូលរួម​ទស្សនា​ភាព​អស្ចារ្យ​ដែល​មិន​ធ្លាប់ មាន​ពីមុនមក​ទាំងអស់គ្នា ការចូល​ទស្សនា ថ្លៃ​សំបុត្រ​ត្រឹមតែ ២$ ប៉ុណ្ណោះ​!

​ព័ត៌មាន​បន្ថែម​នៃ​កម្មវិធី​នេះ​
​សូម​សាកសួរ​តាមរយះ​លេខ​៖ 023 966 730 / 093 888 222/081 517 555
Facebook:  Ice Park Cambodia
Website   :   www.iceparkcambodia.com


(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com