បទយកការណ៍ / បទសម្ភាសន៍
សំខាន់ «​អូន​លក់​លៀស​ដាច់​» !
09, Dec 2015 , 10:51 am        
រូបភាព
​ក្នុង​មួយ​សប្តាហ៍​នេះ ចំរើន​ដែល​ទើប​មកពី​ខេត្តព្រះវិហារ កំពុង​​ធ្វើ​ឲ្យ​អ្នក​ភ្នំពេញ​ភ្ញាក់ផ្អើល​។ ក្មេង​ចាស់​ប្រុស​ស្រី ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ និង​បានឃើញ​អ្នកលក់​លៀស​ហាល វ័យ​២២​ឆ្នាំ​រូបនេះ ត្រូវតែ​បន្ថយល្បឿន​យានយន្ត ដើម្បី​គយគន់​ម៉ូត​សក់​ដ៏​ចម្លែក​។ ម៉ូត​សក់​ចម្លែក ពាក់​អាវធំ ដើរ​ក្រោម​កំដៅ​ព្រះអាទិត្យ និង​រុញ​រទេះ​លៀស​ហាល​ជាច្រើន​គីឡូម៉ែត្រ ប៉ុន្តែ​ចំរើន​មិន​ខ្មាសអៀន​ឡើយ​។ ចំរើន​និយាយថា សំខាន់​ចំរើន​លក់​លៀស​ដាច់ បាន​លុយ​ចិញ្ចឹម បង​និង​មីង ដែល​ស្ថិតនៅ​ផ្ទះជួល​ក្នុង​ម្តុំ​បឹងត្របែក​។ ក្នុង​មួយ​រទេះ ចំរើន​លក់​លៀស​ដាច់​អស់ ហើយ​ទទួលបាន​ប្រាក់​១៧​ម៉ឺន​រៀល ដែល​អាច​ផ្តល់​ថ្លៃ​ចំណេញ ១០​ម៉ឺន​រៀល​។ នេះ​មិន​គិតពី ការងារ​ក្រៅ​ម៉ោង​ផ្សេងទៀត ដែល​ចំរើន​អាច​រកបាន​ពី​ការជួយ​ដើរ​លក់​មីឆា នំ​បញ្ចុក និង​អំពៅ​សាង​ទៀតផង​។



​សូម​ស្តាប់​បទសម្ភាសន៍​រវាង លោក ដឺ​លុច និង​ចំរើន ដើម្បី​ស្គាល់​យុវជន​ចំរើន​ឲ្យ​កាន់តែច្រើន​៖












© រក្សាសិទ្ធិដោយ thmeythmey.com