អត្ថបទពាណិជ្ជកម្ម
កម្មវិធី​ប្រលង​រក​ជើងឯក​ធ្វើ​ភី​ហ្សា​របស់ ហាង​Domino’s Pizza
09, Dec 2015 , 3:26 pm        
រូបភាព
ដោយ: ថ្មីៗ
​ហាង Domino’s Pizza បង្កើត​កម្ម​វី​ធី​ប្រលង ជ្រើសរើស​រក​កំពូល​ជើងឯក​ធ្វើ​ភី​ហ្សា​អោយបាន​លឿន​បំផុត​ប្រចាំ​ហាង Domino’s Pizza ក្នុងប្រទេស​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០៩ ខែធ្នូ​នេះ នៅ​សាខា Domino’s Pizza បឹង​កេងកង​លើផ្លូវ​ប៉ាស្ទ័រ​កែង​ផ្លូវ​២៨៨​។​

​កម្ម​វី​ធី​ប្រកួត​ជ្រើសរើស​រក​កំពូល​ឯកទេស​ធ្វើ​ភី​ហ្សា​អោយបាន​លឿន​បំផុត​ធ្វើឡើង​ក្នុង​គោលបំណង​លើក​កំពស់​បុគ្គលិក អោយ​បង្ហាញ​ពី​សមត្ថភាព បច្ចេកទេស និង​ល្បឿន​នៃ​ការធ្វើ​ភី​ហ្សា របស់​ហាង Domino’s Pizza  រួមទាំង​ការបង្ហាញ អំពី​សេ​វ៉ា​កម្ម​រហ័ស​ស្របតាម​ស្តង់ដារ​របស់​ហាង Domino’s Pizza ដល់​អតិថិជន​។

​នេះ​ជាការ​ប្រកួត​លើកដំបូង​ដែលមាន​ពីរ​ដំនាក់កាល​ក្នុងការ​ជម្រុះ​នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ហាង Domino’s Pizza បាន​បង្កើតបាន​ជិត​ជាង​មួយឆ្នាំ​កន្លងមកនេះ​។​

​ថ្ងៃនេះ​ជាការ​ប្រកួត​ជម្រុះ​ដំនាក់កាល​ទី​២​បន្ទាប់ពី​ការ​ជម្រុះ​ជ្រើសរើស​ពី​បេក្ខជន​ទាំង​៣៥​នាក់​ដែល​បាន​ចូលរួម​ប្រកួត​កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លងទៅនេះ​។ បេក្ខជន​៩​នាក់ ក្នុងចំនោម​អ្នកចូលរួម​ប្រកួត​ទាំង​៣៥​នាក់​កាលពី​លើកទីមួយ  ត្រូវ​បញ្ចេញ​សមត្ថភាព​ចុងក្រោយ​បន្ទាប់ពី​ការហ្វឹកហាត់​ជាច្រើន​ថ្ងៃ សម្រាប់​ការ​ជម្រុះ​លើក​ទី​ពីរ​នេះ​។ មានតែ​ម្នាក់​ប៉ុណ្ណោះ​ដែល​នឹង​ក្លាយជា​ជើងឯក​កំពូល​របស់​ហាង​នេះ​ជាការ​ប្រកួត​ជម្រុះ​លើក​ទី​២​បន្ទាប់ពី​ការ​ជម្រុះ​ជ្រើសរើស​ពី​បេក្ខជន​ទាំង​៣៩​នាក់​ដែល​បាន​ចូលរួម​ប្រកួត​កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លងទៅនេះ​។ បេក្ខជន​៩​នាក់ ក្នុងចំនោម​អ្នកចូលរួម​ប្រកួត​ទាំង​៣៥​នាក់​កាលពី​លើកទីមួយ  ត្រូវ​បញ្ចេញ​សមត្ថភាព​ចុងក្រោយ​បន្ទាប់ពី​ការហ្វឹកហាត់​ជាច្រើន​ថ្ងៃ សម្រាប់​ការ​ជម្រុះ​លើក​ទី​ពីរ​នេះ​។ មានតែ​អ្នក​ដែលមាន​សមត្ថភាព​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​នឹងត្រូវ​ជ្រើសរើស សម្រាប់​ជា​តំនាង​កំពូល​ជើងឯក​ធ្វើ​ភី​ហ្សា​អោយបាន​លឿន​បំផុត ដើម្បី​បន្តទៅ​ប្រកួត​ថ្នាក់​តំបន់ នៅឯ​ប្រទេស​វៀតណាម ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែកុម្ភៈ​ដើមឆ្នាំ​២០១៦​នេះ​។​

​ល័ក្ខខ័ណ្ឌ​ក្នុងការ​ប្រកួត​គឺ​តម្រូវអោយ​បេក្ខជន​ដែល​ចូលរួម ធ្វើ​នំ​ភី​ហ្សា​បី​ដែលមាន​រសជាតិ​ផ្សេងៗ​គ្នា ក្នុង​រយះពេល​ខ្លី​បំផុត​ត្រឹម​មួយ​នាទី ឬ​តិចជាង​មួយ​នាទី ទើប​គាត់​អាច​ឈ្នះ​ជា​ជ័យលាភី​ប្រចាំ​ហាង​។  ហើយ​អ្នក​ដែល​ជ្រើសរើស នឹង​ក្លាយជា​តំនាង​អ្នកឈ្នះ​ក្នុងប្រទេស​កម្ពុជា នឹងត្រូវ​យកទៅ​ប្រកួត​បន្ត​ក្នុង​តំបន់ នៅឯ​ប្រទេស​វៀតណាម ដែលមាន​បណ្តា​ប្រទេស​អា​ស៊ា​ប៉ា​ស៊ី​ហ្វី​កមក​ចូលរួម​។ អ្នក​ដែល​ឈ្នះ​បន្ត​ក្នង​ថ្នាក់​តំបន់ នឹង​បន្តទៅ​ប្រកួត​ជា​លើក​ទី​បី​ជា​ថ្នាក់​អន្តរជាតិ នៅ​សហរដ្ឋអាមេរិក រដ្ឋ​ឡាស​វ៉េ​ហ្គាស ក្នុង​ខែមិថុនា​ឆ្នាំ​២០១៦​។​

​លោក​គួច សុខលី​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​D.Pizza PLC របស់​ភី​ហ្សា Domino’s ៖ " ខ្ញុំ​ជឿជាក់ថា​ក្រុម Domino’s Pizza ដែល​នឹង​ឈ្នះ​ក្នុង​ការប្រកួត​មាន​ភាពខ្លាំង​ដើម្បី​ចូលរួម​ប្រកួត​ថ្នាក់​តំបន់​ក្នុងចំនោម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​យើង​នឹង​ពង្រឹង​គាត់​បន្ថែមទៀត​ដើម្បី​មើល​ពី​សន្ទុះ​ដែល​គាត់​ធ្វើ ដើម្បីអោយ​ល្អ​ជាង​នេះ ដើម្បី​ជា​មុខមាត់​តំនាង​ប្រទេស​កម្ពុជា​យើង និង ដើម្បី​បង្ហាញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​អោយដឹងថា ត្បិត​យើង​ជា​ប្រទេសមួយ​តូច តែ​យើង​មាន​សមត្ថភាព​ធ្វើ​អី​បាន​ច្រើនជាង​មាឌ "​។

(​អត្ថបទ​ពាណិជ្ជកម្ម​)
 


© រក្សាសិទ្ធិដោយ thmeythmey.com