ជាតិ
សង្គមជាតិ
ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​លើក​ទី​៤ ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​នេះ​
10, Dec 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​កម្ពុជា​រៀបចំ​ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​ក្រោម​ប្រធានបទ​«​អាន​ខ្ញុំ​ថ្ងៃនេះ ដើម្បី​ជោគជ័យ​ថ្ងៃស្អែក​» ដើម្បី​លើកកម្ពស់ និង​ជំរុញ​ការអាន​សៀវភៅ​នៅ​កម្ពុជា​។​


 
​ពិព័រណ៍​សៀវភៅ​កម្ពុជា​ថ្នាក់ជាតិ​លើក​ទី​៤ នេះ មាន​រយៈពេល​៣​ថ្ងៃ គឺ​ពី​ថ្ងៃទី​១១​ដល់ទី​១៣​ខែធ្នូ ឆ្នាំ​២០១៥  នៅ​បណ្ណាល័យ​ជាតិ​កម្ពុជា ក្រោម​ប្រធានបទ «​អាន​ខ្ញុំ​ថ្ងៃនេះ ដើម្បី​ជោគជ័យ​ថ្ងៃស្អែក​»​។ 
 
​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏​នឹងចូលរួម​នៅក្នុង​ពិធី​បើកសម្ពោធ​ពិព័រណ៍​នេះ​ផងដែរ​។ 
 
​នៅក្នុង​ពិព័រណ៍​សៀវភៅ​នេះ អ្នក​បោះពុម្ពផ្សាយ​កម្ពុជា អង្គការ​ជាតិ​នានា នឹង​បង្ហាញ​ដាក់​ស្នាដៃ និង​សៀវភៅ​របស់ខ្លួន ទៅដល់​សាធារណជន​ទូទៅ​ដែល​ចូលរួម​ផងដែរ​។ ជាមួយគ្នា​នោះ ក៏មាន​កម្មវិធី​ពិសេសៗ​ជាច្រើន​ទៀត​ដូចជា ការលក់​សៀវភៅ​បញ្ចុះតម្លៃ បទ​បង្ហាញ​នានា​ទាក់ទង​នឹង​ការសរសេរ​សៀវភៅ កម្មវិធី​សម្រាប់​កុមារ ការប្រគុំ​តន្ត្រី ការចាប់យក​រង្វាន់ និង​កម្មវិធី​ជាច្រើន​ទៀត​៕

Tag:
 សៀវភៅ​
 ​ការអាន​
© រក្សាសិទ្ធិដោយ thmeythmey.com