កីឡាជាតិ
ជាតិ
​ពេទ្យ​គន្ធ​បុ​ប្ឆា នឹង​បាន​ប្រយោជន៍​ពី​ព្រឹត្តិការណ៍ SCG Muangthong United ASEAN Tour
11, Dec 2015 , 2:51 pm        
រូបភាព
ដោយ:
​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​មនុស្សធម៌​ដែលមាន​ឈ្មោះថា SCG Muangthong United ASEAN Tour ឆ្នាំ​២០១៦ នឹងត្រូវ​រៀបចំឡើង​ដើម្បី​ពង្រឹង​ចំណងមិត្តភាព កម្ពុជា​-​ថៃ តាមរយៈ​កីឡាបាល់ទាត់ ហើយ​ប្រាក់ចំណូល​ដែល​បាន​ពី​ការលក់​សំបុត្រ​មួយ​នឹង​ប្រគល់ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​ផងដែរ​។



​អ្នកសារព័ត៌មាន​កម្ពុ​ជា​៥​រូប​តាមរយៈ​ការអញ្ជើញ​របស់​ក្រុមហ៊ុន SCG (Siam Cement PLC) និង ក្រុមហ៊ុន Quantum Publicity នឹងចូលរួម​ទស្សនា និង​យក​ព័ត៌មាន SCG Muangthong United ASEAN Tour ឆ្នាំ​២០១៦ នេះ ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥​នៅ​ទីក្រុង​បាងកក ។

​រយៈពេល​៣​ថ្ងៃ​នៅ​ទីក្រុង​បាងកក អ្នកសារព័ត៌មាន​កម្ពុ​ជា នឹងត្រូវ​បានរៀបចំ​ឲ្យ​ទៅ​ទស្សនា​ក្លិប​វាយ​សី​ថ្នាល SCG Badminton Academy កីឡដ្ឋាន SCG Muangthong Stadium រួមទាំង​ចូលរួម​សន្និសីទ​សារព័ត៌មាន​ស្តី​ព្រឹត្តិការណ៍ SCG Muangthong United ASEAN Tour ឆ្នាំ​២០១៦ ។​

​នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៣ ខែធ្នូ ការប្រកួត​រវាង​ក្លិប​កំពូល​របស់​ថៃ​នៅ​កីឡដ្ឋាន SCG Muangthong Stadium នឹងត្រូវ​រៀបចំឡើង រវាង​ក្រុម​ម្ចាស់ផ្ទះ SCG Muangthong United ជាមួយ​ក្រុម Nakhon Rachsima FC​។​

​នេះ​ជាការ​ប្រកួត​នៅមុន​ដំណើរ​មកដល់​កម្ពុជារ​បស់​ក្លិប SCG Muangthong United ដោយនៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ ពួកគេ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម K Cement Cambodian All Stars (​ឬ MCL All Stars) នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានតែងតាំង​គ្រូបង្វឹក​ក្លិប​បឹងកេត​អង្គរ លោក ប្រាក់ សុវណ្ណារ៉ា ក្នុងការ​ដឹកនាំ​ក្រុម K Cement Cambodian All Stars ដោយ​លោក​នឹងធ្វើ​ការជ្រើសរើស​កីឡាករ​ទាំង​ខ្មែរ និង​បរទេស​ដែល​ប្រកប​អាជីព​បាល់ទាត់​នៅ​កម្ពុជា​។​

​កម្មវិធី​នេះ គឺជា​ផ្នែក​មួយ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​មនុស្សធម៌​និង​មិត្តភាព ដែល​បាន​ផ្ដួចផ្ដើម​ដោយ​ក្រុមហ៊ុន អេស ស៊ី ជី ក្នង​គោលបំណង​ផ្សារភ្ជាប់​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា​-​ថៃ តាមរយៈ​កីឡាបាល់ទាត់​។ ម្យ៉ាងវិញទៀត ព្រឹត្តិការណ៍ SCG Muangthong United ASEAN Tour ក៏​ជាការ​រៃអង្គាសប្រាក់​សម្រាប់​សក​ម្ម​ភាព​មនុស្សធម៌ ដោយសារ​ប្រាក់ចំណូល​ដែល​បាន​ពី​ការលក់​សំបុត្រ​ក្នុងការ​ប្រកួត​នឹងត្រូវ​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ជាដើម​៕


Tag:
 បាល់ទាត់​
  Muangthong United
© រក្សាសិទ្ធិដោយ thmeythmey.com