កីឡាជាតិ
ជាតិ
ភ្នំពេញក្រោនដណ្តើមជើងឯកជាមួយណាហ្គាវើល បន្ទាប់ពីបឹងកេតបាន​លេខបី
12, Dec 2015 , 10:46 am        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញក្រោនស្ថិតក្នុងផ្លូវវិជ្ជមានក្នុងការការពារតំណែងជើងឯករបស់ខ្លួនក្នុងក្របខណ្ឌខេមបូឌានលីក ណៈពួកគេត្រូវប៉ះជាមួយណាហ្គាវើលសម្រាប់ជើងទីពីរ វគ្គផ្តាច់ព្រ័ត្រ នាវេលាម៉ោង៦ល្ងាចនេះ។ ភ្នំពេញក្រោនមានទុននៃជ័យជម្នះ - កាលពីជើងទីមួយ។ កាលពីថ្ងៃសុក្រ បឹងកេតអង្គរបានទទួលចំណាត់ថ្នាក់លេខ ក្រោយឈ្នះខេមបូឌានថាយហ្គឺរ - និងលទ្ធផលសរុបទាំងពីរជើង -



នាជំនួបវគ្គផ្តាច់ព្រ័ត្រ ជើងទី១ ភ្នំពេញក្រោនបានយកឈ្នះ - ដែលសម្រេចបានដោយ Bisan George និង Booysen Shane នៅក្នុងតង់ទីពីរ។ ភ្នំពេញក្រោនអាចមានលទ្ធភាពរក្សាតំណែងជើងឯករបស់ខ្លួនក្នុងក្របខណ្ឌមិត្តហ្វូនខេមបូឌានលីក ប្រសិនបើទប់បានក្នុងលទ្ធផលត្រឹមស្មើ ឬចាញ់គ្រាប់បញ្ចូលទីរបស់ណាហ្គាវើលត្រឹមតែមួយគ្រាប់។

ដោយឡែកការប្រកួតដណ្តើមចំណាត់ថ្នាក់លេខបី កាលពីល្ងាចថ្ងៃសុក្រ ខ្សែការពារ រស់ សំអឿន រកបានគ្រាប់បាល់បញ្ចូលទីទាំង២គ្រាប់ក្នុងជ័យជម្នះ - លើខេមបូឌានថាយហ្គឺរ។ សួង វីរៈ ជាអ្នករកបាន១គ្រាប់ឲ្យថាយហ្គឺរ


Tag:
 MCL2015
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com