កីឡាជាតិ
ជាតិ
លោក ហ៊ុន សែន បង្ហាញថា​ការលេង​កីឡា​នាំ​ឲ្យ​លោក​មាន​សុខភាព​ល្អ​
12, Dec 2015 , 11:14 am        
រូបភាព
ដោយ: ថ្មីៗ

​កាលពី​អំឡុង​ទសវត្សរ៍​១៩៨០-១៩៩០ លោក ហ៊ុន សែន និយម​លេង​បាល់ទះ បាល់ទាត់ និង​វាយ​ប៊ូល ហើយ​ចាប់ពី​ឆ្នាំ​២០០០​មក លោក​ប្តូរ​ទៅលេង​កីឡាវាយកូនគោល​វិញ ដែល​ស្រប​នឹង​កម្លាំង​របស់ខ្លួន​។ នេះ​បើតាម​ការសរសេរ និង​ការ​បង្ហោះ​រូបភាព​នៅ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​។​



​ជាមួយនឹង​រូប​ចំនួន​៨​សន្លឹក លោកនាយក​រដ្ឋមន្ត្រី បានសរសេរថា​៖ «​នេះ​ជា​ប្រភេទ​កីឡា​ដែល​ខ្ញុំ​ធ្លាប់​លេង តាំងពី​ក្រោយ​រំដោះ​ចេញពី​របប ប៉ុលពត ឆ្នាំ​១៩៧៩​។ បាល់ទះ បាល់ទាត់ វាយ​ប៊ូល​ក្នុង​ទសវត្សរ៍ ១៩៨០-១៩៩០​។ ចាប់ពី​ឆ្នាំ​២០០០​មក ខ្ញុំ​ប្តូរ​មកលេង​កីឡាវាយកូនគោល ដែលជា​កីឡា​ស្រប​និង​កម្លាំង​របស់​យើង​»​។

​លោក​បាន​បន្ថែមថា គ្រប់​កីឡា​ដែល​យើង​ធ្លាប់​លេង ទោះ​មាន​ចំណុច​បច្ចេកទេស​ខុសគ្នា តែមាន​ចំណុចរួម​ដូចគ្នា​គឺ សុខភាព មិត្តភាព និង​ស្មារតី​សហការ​។ ជាមួយគ្នានេះ លោក​បាន​សំណូមពរ​ដល់​យុវជន​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​កីឡា និង​ឲ្យ​ពលរដ្ឋ​ចូលរួម​ហាត់ប្រាណ​ដើម្បី​សុខភាព​។

​លោក ហ៊ុន សែន បាន​អះអាងថា រូប​ទាំង​៨​សន្លឹក​ដែល​លោក​បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក  ដើម្បី​ប្រៀបធៀប​សុខភាព​រវាង​មនុស្ស​អាយុ​ជាង​៣០​ឆ្នាំ ជាមួយ​មនុស្ស​អាយុ​ជាង​៦០​ឆ្នាំ ដែល​សកម្មភាព​កីឡា​បាន​ជួយ​យ៉ាងច្រើន​៕



Tag:
 ហ៊ុន សែន​
  កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com