កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក​កម្ពុជា ២ រូប​នឹង​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​នៅ​ចិន​
12, Dec 2015 , 8:00 pm        
រូបភាព
ដោយ:

​សហព័ន្ធ​កីឡាអត្តពលកម្ម​កម្ពុជា​នឹង​បញ្ជូន​កីឡាករ​កីឡា​ការ​នី​កម្ពុជា ២ រូប​ដែល​ដឹកនាំ​ដោយ លោក ហ៊ុន បូរី អគ្គលេខាធិការដ្ឋាន​ស​ហ​ព័ន្ធ​កីឡាអត្តពលកម្ម​កម្ពុជា ដើម្បី​ចូលរួម​ប្រកួត​នៅក្នុង​ព្រឹត្តិការណ៍ រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​លក្ខណៈ​អន្តរជាតិ​ខួប​លើក​ទី​១០ ក្នុង​ទី​រួម​ខេត្ត​ណា​នី​ង ប្រទេស​ចិន នៅ​ថ្ងៃទី​១២ ខែធ្នូ ខាងមុខនេះ​។​



​កីឡាករ​កីឡា​ការ​នី​ដែល​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នោះ​រួមមាន​កីឡាករ ផាន សុ​ភ័​ក្រ មកពី​ក្លិប​ក្រសួងការពារជាតិ ប្រកួត​លើ​វិញ្ញាសា ២១​គីឡូម៉ែត្រ និង​កីឡា​ការ​នី ហេង ម៉ី​ជូ មក​ក្លិប​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ប្រកួត​លើ​វិញ្ញាសា​១០​គីឡូម៉ែត្រ​។ នេះ​បើតាម​ការឱ្យ​ដឹង​របស់ លោក ប៉ែន វុទ្ធី អគ្គលេខាធិការ​សហព័ន្ធ​កីឡាអត្តពលកម្ម​កម្ពុជា​។

​លោក ប៉ែន វុទ្ធី នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​សហព័ន្ធ​កីឡាអត្តពលកម្ម​កម្ពុជា ដែល​បាន​បញ្ជូន​កីឡាករ​កីឡា​ការ​នី​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹ​តិ្ត​ការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​លក្ខណៈ​អន្តរជាតិ​នៅ​ទី​រួម​ខេត្ត​មួយ​នេះ ដោយសារ​លើក​មុន​រាល់​ការចំណាយ​ទាំង​អស់គេ​តម្រូវឱ្យ​ខាង​សហព័ន្ធ​ចំណាយ ប៉ុន្តែ​លើក​នេះ​ខាង​ប្រទេស​ចិន​ជា​អ្នកចំណាយ​។

​លោក ប៉ែន វុទ្ធី បញ្ជាក់ថា​៖«​នេះ​ជា​លើក​ទី​១​ហើយ ដែល​សហព័ន្ធ​បញ្ជូន​កីឡាករ​កីឡា​ការ​នី​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដែល​ធ្វើ​នៅ​ខេត្ត​មួយ​នេះ ព្រោះ​រាល់ដង​គេ​តម្រូវឱ្យ​ខាង​កម្ពុជា ជា​អ្នកចំណាយ ប៉ុន្តែ​លើក​នេះ​ខាង​ចិន​ជា​អ្នកចំណាយ​»​។

​លោក ប៉ែន វុទ្ធី បាន​បញ្ចា​ក់ថា យើង​នឹង​ចេញដំណើរ​ពី​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​១០ ខែធ្នូ ប្រសិនបើ​មិនមាន​ការកែប្រែ​សំបុត្រ​យន្តហោះ ចំណែក​ការប្រកួត​ចាប់ផ្តើម​នៅ​ថ្ងៃទី​១២ ខែធ្នូ​។



Tag:
 ការរត់​ពាក់កណ្តាល​ម៉ារ៉ាតុន​
© រក្សាសិទ្ធិដោយ thmeythmey.com