ពីនេះ ពីនោះ
បុរស​ម្នាក់​បដិសេធរ​ស់​នៅ​អាមេរិក តែ​ចង់​រស់នៅ​ក្នុងប្រទេស​រំដួល​!
15, Dec 2015 , 9:26 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ស្ទើរ​គ្រប់រូប​តែងតែ​ប្រាថ្នា​ចង់ទៅ​សិក្សា ឬ​ចង់ទៅ​រស់នៅ​សហរដ្ឋអាមេរិក ពីព្រោះ​ប្រទេស​នេះ​ជា​ប្រទេស​ជឿនលឿន​លើ​គ្រប់​វិស័យ ដូចជា វិស័យ​អប់រំ និង​វិស័យសេដ្ឋកិច្ច​ជាដើម​។ ប៉ុន្តែ​មិនមែន​មនុស្ស​គ្រប់រូប​នោះទេ​។



​កាលពីពេល​ថ្មីៗ​កន្លងមកនេះ រឿង​មួយ​ដំណាល​ថា មាន​គូសង្សារ​ពី​នាក់​ស្រឡាញ់គ្នា​ស្ទើរ​លេប និង​បែក​មុខ​គ្នា​សឹងតែ​មិនបាន​។ បុរស​ជាស​ង្សា​រស់នៅ​ក្នុងប្រទេស​រំដួល ហើយ​ស្រី្ត​ជា​សង្សារ​រស់នៅ​លើទឹក​ដី​សហរដ្ឋអាមេរិក​ដ៏​ថ្កុំថ្កើង​។ ថ្ងៃមួយ បុរស​ជា​សង្សារ​បានចេញ​ដំណើរ​ពី​ប្រទេស​រំដួល​ស្កា​ត់ទៅ​ជួប​សង្សារ​ដែលជា​អនិកជន​រស់​នៅឯ​សហរដ្ឋអាមេរិក​។

​នៅលើ​ទឹកដី​នៃ​ប្រទេស​មហាអំណាច​ប្រជាធិបតេយ្យ​មួយ​នេះ សង្សារ​ទាំងពីរ​នាក់រ​ស់​នៅ​ជាមួយគ្នា​យ៉ាង​ស្អិតល្មួត និង​ល្អូកល្អិន​ជាមួយគ្នា​អស់​រយៈពេល​ពេញ​មួយខែ​។ មួយខែ​ក្រោយមក វា គឺជា​ពេលវេលា​ដែល​បុរស​ជា​សង្សារ​ត្រូវ​ត្រឡប់​ទៅកាន់​ប្រទេស​រំដួល​វិញ​។

​ពេលនោះ ស្ត្រី​ជា​សង្សារ​បាន​និយាយ​ទៅកាន់​បុរស​ជា​ដៃគូ​ជីវិត​ថា​៖«​បង​សំឡាញ់​! កុំ​ត្រឡប់​ទៅវិញ​អី​។ នៅទីនេះ យើង​រស់នៅ​ស្រួល មានការ​ងារ​ធ្វើ មាន​យុត្តិធម៌ វិស័យ​សុខាភិបាល​ល្អ ឈឺ​មាន​គេ​ព្យាបាល ប្រទេស​រីកចម្រើន ការរស់នៅ​មាន​ស្តង់ដា​ខ្ពស់​ណាស់​»​។

​អោន​មុខ​បន្តិច បុរស​ជា​គូ​ដណ្តឹង​ក៏​គិត​មួយស្របក់​តូច​មុននឹង​ងើបមុខ ហើយ​ឆ្លើយតប​វិញ​ទៅកាន់​សង្សារ​ដោយ​សំឡេង​ថ្នមៗ​ថា​៖«​អូន​សំឡាញ់​! បង​យល់ ប្រទេស​នេះ​ជា​ប្រទេស​ស្តង់ដា តែ​រូប​បង​មិនមែនជា​មនុស្ស​ស្តង់ដា​ទេ​, បង​ជា​មនុស្ស​រញ៉េរញ៉ៃ​ណាស់ ដូច្នេះ បង​ត្រូវតែ​វិលត្រឡប់​ទៅ​រស់នៅ​ក្នុងប្រទេស​រំដួល​វិញ​ទើប​សម​គ្នា​»៕


© រក្សាសិទ្ធិដោយ thmeythmey.com