អត្ថបទពាណិជ្ជកម្ម
កម្មវិធី​ផ្ញើ​សារ "​ឈ្នះ​១​ម៉ឺន​ដុល្លារ រៀងរាល់ថ្ងៃ​" បាន​សម្រួល​ដល់​ជីវភាព​អតិថិជន​ជាច្រើន​
15, Dec 2015 , 2:57 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​សែ​ល​កាត​បានធ្វើ​ការប្រគល់​នូវ​រង្វាន់​ទឹកប្រាក់​ចំនួន ៤ ម៉ឺន​ដុល្លារ ជូន​ដល់​អតិថិជន​មកពី​ខេត្ត​ព្រះសីហនុ​ដែល​បានឈ្នះ​នៅ​កម្មវិធី​ផ្ញើ​សារ "​ឈ្នះ​១​ម៉ឺន​ដុល្លារ រៀងរាល់ថ្ងៃ​" កាលពី​ថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ។

លោក ហាស់ ហុន ដែលមាន​មុខរបរ​ជា​គ្រូបង្រៀន​បាន​សម្តែង​ពី​អារម្មណ៍​ថា លោក​ពិតជា​មានការ​ត្រេកអរ​ជាខ្លាំង​នៅពេលដែល​ទទួលបាន​ដំណឹង​ដំបូង​ឡើយ ពុំដែល​ធ្លាប់​នឹង​គិតថា​ខ្លួន​មានសំណាង​បែបនេះ​ទេ​ស្រាប់តែ​ភ្លាមៗ​នោះ​នៅពេលដែល​កំពុងតែ​ទស្សនា​ទូរ​ស្ស​ន៏ My TV  ស្រាប់តែ​បានឃើញ​លេខ​ទូរ​សព្ទ​របស់ខ្លួន​បានឈ្នះ​ទឹកប្រាក់​មួយចំនួនធំ​នេះ​ក៏បាន​ធ្វើឱ្យ​សមាជិក​ក្នុង​ក្រុមគ្រួសារ​ទាំងមូល​ស្រែក​ឡើង និង គេង​ពុំ​លក់​គ្រប់ៗ​គ្នា​ព្រោះតែ​ទន្ទឹម​រង់ចាំ​ថ្ងៃ​ទទួល​រង្វាន់​។

លោក​ក៏បាន​បញ្ជក់​បន្ថែម​នៅ​ថ្ងៃ​ទទួល​រង្វាន់ ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​សែ​ល​កាត​ដែលថា​ទឹកប្រាក់​មួយចំនួនធំ​នេះ​នឹង​យកទៅ​ផ្គត់ផ្គង់​ទៅលើ​ជីវភាព​គ្រូ​សារ ពង្រីក​អាជីវកម្ម​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ជាង​មុន ។ 

គួរ​បញ្ជាក់ថា ដើម្បី​ឈ្នះ​រង្វាន់ ១​ម៉ឺន​ដុល្លារ​អាមេរិក ពី​ក្រុមហ៊ុន​សែ​ល​កាត លោកអ្នក​គ្រាន់តែ​ផ្ញើ​សារ​ជា​អក្សរ «10K» រួច​ផ្ញើ​ទៅកាន់​លេខ «8888» ឬក៏​ទូរស័ព្ទ​ទៅកាន់​លេខ «8888» នោះ​លោក​អ្នកនឹង​ទទួល បាន​សារ​ផ្ញើ​ត្រឡប់មកវិញ ដោយ​ភ្ជាប់​មកជា​មួយ នឹង​លេខ​កូដ​សំណាង ហើយ​សូម​រក្សា​លេខ​កូដ​សំណាង​នោះ​ទុក ដើម្បី​ផ្ទៀងផ្ទាត់ ពេល​ចាប់​រង្វាន់ នា​ម៉ោង​៦ និង​៤៥​នាទី ជា​រៀងរាល់​យប់ នៅក្នុង​ស្ថានីយទូរទស្សន៍ MyTV៕

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com