កីឡាជាតិ
ជាតិ
សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ត្រៀមខ្លួន​ដណ្តើម​ជើងឯក​ឥណ្ឌូចិន​បូក​កូរ៉េ​នៅ​ប្រទេស​ឡាវ​
16, Dec 2015 , 7:59 am        
រូបភាព
ដោយ:
 
 
​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស (Soft Tennis) នឹង​បញ្ជូន​កីឡាករ​-​កីឡាការិនី​១៣​នាក់​ទៅ​ចូលរួម​ប្រកួត​ជ្រើសរើស​ឯក​សូ​ហ្វ​តិ​ន្នី​ឥណ្ឌូចិន​បូក​កូរ៉េខាងត្បូង នៅក្នុង​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​នៅ​ចុងខែ​មករា ឆ្នាំ​២០១៦ ខាងមុខនេះ​។​

 
​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា  ដែល​បង្កើតឡើង​កាលពី​អំឡុង ខែតុលា ឆ្នាំ​២០១៤ បច្ចុប្បន្ន​មាន​ក្លិប​ជា​សមាជិក​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៥ និង​តាម​បណ្តា​ខេត្ត​ចំនួន​៤  (​កណ្តាល កំពង់ស្ពឺ ព្រៃវែង និង​កំពង់ឆ្នាំង​) ដោយមាន​អត្ត​ព​លិ​កជាង​១០០​នាក់ ស្រី​៣០​នាក់​។ 
 
​នា​ចុងខែ​មករា និង​ដើមខែ​កុម្ភៈ​ឆ្នាំ​២០១៦ សហព័ន្ធ​កីឡា​ដ៏​ថ្មីថ្មោង​មួយ​នេះ នឹង​ប​ញ្ចូ​ន​កីឡាករ​កីឡាការិនី​ចំនួន​១៣​នាក់ ឲ្យ​ទៅ​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក សូ​ហ្វ​តិ​ន្នី​ស ឥណ្ឌូចិន​បូក​កូរ៉េខាងត្បូង​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​វៀង​ច័ន្ទ​ន៍ ប្រទេស​ឡាវ​។ 
 
​លោក ជា ប៊ុនហេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បានបញ្ជាក់​ថា​អត្ត​ព​លិ​ក​កម្ពុជា​១៣​នាក់​ក្នុងនោះ​មាន​ស្រី​៣​នាក់ នឹងធ្វើ​ការប្រកួតប្រជែង​ជាមួយ​ប្រទេស ឡាវ វៀតណាម និង​កូរ៉េខាងត្បូង ដើម្បី​ដណ្តើម​ជើងឯក​ក្នុង​ព្រឹ​ត្ត​ការណ៍ ជ្រើសរើស​ឯក​សូ​ហ្វ​តិ​ន្នី​ឥណ្ឌូចិន​បូក​កូរ៉េខាងត្បូង ជា​លើកដំបូង​។ 
 
​អគ្គលេខាធិការ​រូបនេះ​រំពឹងថា ៖«​សម្រាប់​ការប្រកួត​នៅ​ប្រទេស​ឡាវ​ខាងមុខ ដែលមាន​៤​ប្រទេស​ចូលរួម​ប្រកួត​នោះ​បើសិន​កូរ៉េ​គេ​មិន​ចាត់​ចំណាត់ថ្នាក់​នោះ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​កម្ពុជា​នឹង​ក្លាយជា​ម្ចាស់​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​នោះ​»​។​
 
​លោក យី សារិន គ្រូបង្វឹក​កីឡា​សូ​ហ្វ​តិ​ន្នី​ស កត់សម្គាល់ថា​កីឡាករ​កីឡាការិនី​កម្ពុជា​មានការ​គោរព​ពេល​វេលា​សម្រាប់​ការហ្វឹកហាត់ ជាពិសេស​បន្ទាប់ពី​បាន​ចូលរួម​ប្រកួត និង​ឆ្លងកាត់​ការហ្វឹកហាត់​ឃើញថា​កម្រិត​បច្ចេកទេស និង​សមត្ថភាព​មានការ​កើនឡើង​គួរឱ្យកត់សំគាល់​អា​ចទ​ទួល​យកបាន ប៉ុន្តែ​នៅ​ខ្សោយ​ផ្នែក​កម្លាំងកាយ​ដោយសារ​ការបរិភោគ​មិន​គ្រប់គ្រាន់​។ 
 
​លោក យី សារិន បាន​បញ្ជាក់ថា​៖«​ការហ្វឹកហាត់​ឃើញថា​គោរព​ពេលវេលា​បាន​៨០​ភាគរយ ហើយ​កម្រិត​បច្ចេកទេស​អាច​ទទួលយកបាន ប៉ុន្តែ​នៅ​ខ្សោយ​ខាង​ផ្នែក​កម្លាំងកាយ ដោយសារ​ការហូប​មិនបាន​គ្រប់គ្រាន់​»​។  
 
​នៅ​ឆ្នាំ​២០១៦ ខាងមុខ កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​នៅមាន​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ច្រើន​ទៀត​ដូចជា​នៅ​ម៉ាឡេស៊ី កូរ៉េខាងត្បូង ជាពិសេស​ការចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​លើក​ទី​១៦ នៅ​ប្រទេស​ប៉ូឡូញ​នា​អំឡុង​ខែសីហា​។​
 
​គួរ​បញ្ជាក់ថា សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​កាលពី​ខែមេសា ឆ្នាំ​២០១៥ ក្នុង​ព្រឹត្តិការណ៍ 1st AEC World Tour Championship 2015 នៅ​ថៃ កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​បន្ទាប់ពី​ម្ចាស់ផ្ទះ​ដោយ​រកបាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​១១ ក្នុងចំណោម​អត្ត​ព​លិ​ក​១៣​នាក់​៕
 

Tag:
 សូ​ហ្វ​តិ​ន្នី​ស
© រក្សាសិទ្ធិដោយ thmeythmey.com