ពីនេះ ពីនោះ
តើ​ពាក្យ​«​អធិបតេយ្យភាព​» មានន័យ​បែបណា​?
17, Dec 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​នៃ​បច្ចេក​សព្ទ​របស់​វិទ្យាសាស្ត្រ​នយោបាយ​និង​ការទូត ដែល​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​បានកំណត់ និង​ឲ្យ​និយមន័យ​ពាក្យ​ថា​«​អធិបតេយ្យភាព​»​ដូចខាងក្រោម​៖



​អធិបតេយ្យភាព មានន័យថា ជា​អំណាច​ខ្ពស់បំផុត​នៅក្នុង​រដ្ឋ​ដែលមាន​សិទ្ធិ​គ្រប់គ្រង កំណត់​និង​ត្រួតពិនិត្យ​កិច្ចការ​នានា​របស់​រដ្ឋ​ដោយ​គ្មាន​ការជ្រៀតជ្រែក​ពី​អ្នកដទៃ​។ អធិបតេយ្យភាព​នៃ​រដ្ឋ​មួយ​មាន​ទិដ្ឋភាព​ពីរ​គឺ​ទិដ្ឋភាព​ក្នុង និង​ទិដ្ឋភាព​ខាងក្រៅ ។ ទិដ្ឋភាព​ខាងក្នុង​គឺ​រដ្ឋ​មានអំណាច​ពេញលេញ​ក្នុងការ​គ្រប់គ្រង​ប្រជាជន​ទាំងអស់​នៅក្នុង​រដ្ឋ​។ ទិដ្ឋភាព​ខាងក្រៅ គឺ​រដ្ឋ​មាន​ឯករាជ្យភាព​ឬ​មិន​ចំណុះ​ការគ្រប់គ្រង​របស់​បរ​ទេស និង​ទាមទារ​ឱ្យមាន​ការទទួលស្គាល់​ពី​រដ្ឋ​ដទៃ​។ ឧទាហរណ៍ ក្រោយពី​បានទទួល​ឯង​រាជ្យ​ពី​បារាំង នៅ​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​១៩៥៣ ប្រទេស​កម្ពុ​ជាមាន​អធិបតេយ្យភាព​ពេញលេញ​។​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com