កីឡាជាតិ
ជាតិ
អត្ត​ព​លិ​កកាយ​សម្ព័ន្ធ​កម្ពុជា​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​មួយ​ពី​វៀតណាម​
17, Dec 2015 , 8:19 am        
រូបភាព
ដោយ:
 
​កីឡាករ ជឿន ចាន់​បូរី របស់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ដណ្តើមបាន​មេដាយ​សំរឹទ្ធិ​១ គ្រឿង ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កាយសម្ព័ន្ធ​ជើងឯក​អាស៊ី​លើក​ទី​៥ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម (5th Aerobic Gymnastics Asian Championship 2015) ខណៈ​កីឡាករ សោ សុ​ផេង និង​កីឡាការិនី សោ សុ​គីម មិន​ទទួលបាន​មេដាយ​នោះទេ​។​

 
​កីឡាករ ជឿន ចាន់​បួ​រី ទទួលបាន​មេដាយ​សំរឹទ្ធ​មួយ​លើ​វិញ្ញាសា Aerobic ឯកត្តជន​បុរស​អាយុ​ក្រោម​១៧​ឆ្នាំ ពី​ព្រឹត្តិការណ៍ 5th Aerobic Gymnastics Asian Championship 2015 បន្ទាប់ពី​ចូលរួម​ប្រកួត​អស់​រយៈ​៨​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១៤ ខែធ្នូ នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​។ ខណៈ​កីឡា​ករ សោ សុ​ផេង និង​កីឡាការិនី សោ សុ​គីម មិន​ទទួលបាន​មេដាយ​នោះទេ​ពី​វិញ្ញាសា​ប្រកួត​ជា​ក្រុម បន្ទាប់ពី​ពួកគេ​ចាញ់​ក្រុម​មកពី​ចិន កូរ៉េ និង​ម្ចាស់ផ្ទះ វៀតណាម​។ នេះ​បើ​យោងតាម លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​។​
 
​គួរ​បញ្ជាក់ថា អគ្គលេខាធិការ​កាយសម្ព័ន្ធ​កម្ពុជា លោក ណ​យ ផា​ណា កាលពី​ថ្ងៃទី​៧ ខែធ្នូ បាន​ដឹកនាំ​អត្ត​ព​លិ​ក​កម្ពុជា ៣​រូប ដើម្បី​ចូលរួម​ការប្រកួត​កាយសម្ព័ន្ធ Aerobic ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​លើក​ទី​៥​ប្រចាំឆ្នាំ​២០១៥ (5Th Aerobic Gymnastics ASIAN Championship 2015) នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម រយៈពេល​៨​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១៤ ខែធ្នូ​៕ 
 

Tag:
 កីឡា​កាយសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com