កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក ១១ ប្រទេស​ចាប់ផ្តើម​ប្រជែង​ដណ្តើម​ជើងឯក​អាស៊ី​កីឡា​ប៉េតង់​ថ្ងៃនេះ​
17, Dec 2015 , 10:20 am        
រូបភាព
ដោយ:
 ​អត្ត​ព​លិ​ក​ពី​បណ្តា​ប្រទេស​ចំនួន​១១​ក្នុង​តំបន់ ចាប់ផ្តើម​ធ្វើការ​ប្រជែង​គ្នា​នៅថ្ងៃនេះ  ក្នុង​ព្រឹត្តិការណ៍​ដណ្តើម​ជើងឯក​កម្មវិធី​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​១៩ ឆ្នាំ​២០១៦ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​នេះ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែធ្នូ ដោយមាន​ការចូលរួម​ជា​អធិបតី​របស់លោក សុខ អាន រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​។​



​លោក អ៊ិន គឹម​ស្រ៊ុន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ប្រទេស​ដែល​ចូលរួម​ប្រកួត​ទាំងនោះ​រួមមាន វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូណេស៊ី សិង្ហ​បុរី ជប៉ុន តៃប៉ិ ឥណ្ឌា និង​កម្ពុជា​ដែលជា​ម្ចាស់ផ្ទះ​។ ប្រទេស​ទាំងនេះ​នឹងធ្វើ​ការប្រកួតប្រជែង​លើ​វិញ្ញាសា វាយ​ជា​ក្រុម​បុរស នារី សន្សំ​ពិន្ទុ និង​វាយយក​ពិន្ទុ​។

​លោក អ៊ិន គឹម​ស្រ៊ុន បាន​បញ្ជាក់ថា បច្ចុប្បន្ន​មាន​ប្រទេស​ជា​សមាជិក​កីឡា ប៉េតង់ មាន​រហូត ដល់​២១​ប្រទេស ប៉ុន្តែ​ប្រទេស​ខ្លះ​មានតែ​ឈ្មោះ ប្រទេស​ដែល​សកម្ម​មានតែ​១៥ ប្រទេស ប៉ុណ្ណោះ  តែ​មកដល់ពេលនេះ​មាន​ប្រទេស​ចូលរួម​ប្រកួត​តែ​១១​នោះទេ​។ ប្រទេស ដែល​មិន​មក​ចូលរួម​ការប្រកួត ដោយសារ​ប្រទេស​ទាំងនោះ​គិតថា​ខ្លួន មិនមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ប្រកួត និង​ដោយសារ​ឆ្នាំនេះ​នៅ​តំបន់​អាស៊ី​មាន​ព្រឹត្តិការណ៍​ច្រើន​ជាហេតុ​ធ្វើឱ្យ​ពួកគេ​មិនមាន​លទ្ធភាព​បញ្ជូន​កីឡាករ​កីឡាការិនី​ដើម្បី​ចូលរួម​ប្រកួត​។​

​គួរ​បញ្ជាក់ថា ការប្រកួត​ជើងឯក​អាស៊ី​លើក​ទី​១៨​ឆ្នាំ​២០១៤ ដែល​ឡាវ​ធ្វើជា​ម្ចាស់ផ្ទះ​មិន​ខុសពី​កម្ពុជា​នោះទេ មានតែ​១២​ប្រទេស​ចូលរួម​ប្រកួត​ប៉ុណ្ណោះ​។ កម្ពុជា​ទទួលបាន​មេដាយមាស​៤​គ្រឿង និង​ប្រាក់​១​គ្រឿង ដោយ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ​១ ក្នុងការ​ទទួលបាន​មេដាយ​ច្រើនជាងគេ​៕  





Tag:
 ​កីឡា​ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com