ពីនេះ ពីនោះ
រូបត្លុក
ហេតុអ្វី​បានជា​អ្នកធំ​មិន​ចង់​ឲ្យ​អំណាចរ​បូត​ចេញពី​ដៃ​?
17, Dec 2015 , 3:11 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មន្ត្រី​មួយចំនួន​ដែល​បាត់បង់​តំណែង​ដែល​ធ្លាប់​កាន់កាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ តែងតែ​បង្ហាញ​អារម្មណ៍​ខកចិត្ត ពីព្រោះពេល​អំណាចរ​បូត​ចេញពី​ដៃ​ភ្លាម កូនចៅ​ថ្នាក់ក្រោម​ឈប់​ហ៊ាន​មកជួប ឈប់​រវីរវល់​ជាមួយ​។ អ្នកខ្លះ មាន​អារម្មណ៍​កណ្តោចកណ្តែង​ម្នាក់ឯង ពិសា​បាយ​មិន​ឆ្ងាញ់ សម្រាន្ត​មិន​លក់​។



​សូមបញ្ជាក់ថា មន្ត្រី​កូនចៅ​ចាស់​មិនសូវ​ហ៊ាន​រាប់អាន​ចៅហ្វាយនាយ​ចាស់​ដែល​អស់អំណាច​ទេ ពីព្រោះ​ខ្លាច​ចៅ​ហា្វ​យ​នាយ​ថ្មី​លែង​ទុកចិត្ត​ដែល​នាំ​ឲ្យ​ខាតបង់​ប្រយោជន៍​។

​នៅក្នុង​សង្គម​ខ្មែរ ពេល​អស់អំណាច គឺ​ធ្វើ​ឲ្យ​បុគ្គល​លែង​សូវ​មានតម្លៃ​។ ដោយសារតែ​បញ្ហា​នេះហើយ ទើប​គេ​មិន​ចង់​ឲ្យ​អំណាចរ​បូត​ចេញពី​ដៃ​៕



© រក្សាសិទ្ធិដោយ thmeythmey.com