កីឡាជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីរ​កីឡាការិនី កែ ឡេង​៖ អ្នកលេង​ប៉េតង់​ត្រូវ​ចេះ​ធ្វើ​សមាធិ ជាពិសេស​ពេល​ប្រកួត​
19, Dec 2015 , 9:21 am        
រូបភាព
ដោយ:
 
 
​កីឡាការិនី កែ ឡេង ម្ចាស់​ជើងឯក​ពានរង្វាន់​ពិភពលោក​២​ឆ្នាំ​ជាប់​គ្នា បាន​ប្រាប់​ពី​យុទ្ធសាស្ត្រ និង​តិច​និ​ច​មួយចំនួន​ធ្វើយ៉ាងណា​ដើម្បី​កា្ល​យ​ជា​អ្នកលេង​ប៉េតង់​ដ៏​ពូកែ ហើយ​កីឡាការិនី​ម្នាក់នេះ​បានចាត់ទុក​កីឡា​ប្រភេទ​នេះ​ថា​ជា​កីឡា​សមាធិ​។ ការលើកឡើង​បែបនេះ​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ថ្មីៗ​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​។




 
​កីឡាការិនី កែ ឡេង បើតាម​បទពិសោធន៍​របស់​អ្នកស្រី ដើ​ម្ប​ក្លាយជា​អ្នកលេង​កីឡា​ប៉េតង់​ដ៏​ល្អ​ម្នាក់ ត្រូវមាន​ភាព​អំណត់​ក្នុងការ​ហ្វឹកហាត់ ហើយ​ក្នុងការ​ហ្វឹកហាត់​ត្រូវ​ធ្វើការ​កត់ចំណាំ​ថា​តើ​ការ​វាយ​ខុស ឬ​ត្រូវ​នោះ​មកពី​បញ្ហា​អ្វី​ដោយសារ​ម្រាមដៃ ឬ​ដោយសារ​កម្លាំង​ក្នុងការ​លើកដាក់​។ ហើយ​ជាពិសេស​ក្នុងពេល​ប្រកួត​ត្រូវផ្តោត​អារម្មណ៍​ឱ្យ​មូល​ទៅលើ​គោលដៅ​ដែល​យើង​ត្រូវ​វាយ​កុំ​ខ្វល់​នឹង​ពាក្យ​អ្នកជិតខាង​សូម្បីតែ​គ្រូបង្វឹក​ក៏ដោយ​។ 
 
​កីឡាការិនី កែ ឡេង បញ្ជាក់ថា​៖«​ភាពជោគជ័យ​របស់ខ្ញុំ​គឺ​លើ​អាស្រ័យ​លើ​ការ​អំណត់​ក្នុងការ​ហ្វឹកហាត់ ត្រូវ​កំណត់ថា​ប៊ូល​នៅ​ចម្ងាយ​ណា​វាយ​យ៉ាងណា លើកដាក់​យ៉ាង​ដាក់​ដៃ​កំពស់​ណា​ដើម្បី​វាយ​ប៊ូល​នោះ​ត្រូវ ហើយ​នៅពេល​ខ្ញុំ​វាយ​ខុស​បណ្តាលមកពី​បញ្ហា​អ្វី ម្រាមដៃ​របស់ខ្ញុំ ការ​វាយ​សណ្តូក​ដៃ​មិន​ត្រង់​ឬ​យ៉ាងណា​។ ជាពិសេស​នៅ​ប្រកួត​ត្រូវ​ធ្វើការ​សមាធិ​របស់​យើង​អត់​រវីរវល់ អត់​ស្តាប់​អ្នកណា​ទាំងអស់ គឺ​យើង​សំឡឹងមើល​តែ​គោលដៅ​របស់​យើង​ប៉ុណ្ណោះ​»​។ 
 
​កីឡាការិនី កែ ឡេង បានចាត់ទុក​កីឡា​ប្រភេទ​នេះ​ថា​ជា​ប្រភេទ​កីឡា​សមាធិ ព្រោះ​ដោយសារ​នៅពេល​ប្រកួត​ម្តងៗ​យើង​ត្រូវ​ផ្តោតអារម្មណ៍​ឱ្យ​មូល​មិន​ខ្វល់​អ្វី​ទាំងអស់​។ កីឡាការិនី​ម្នាក់នេះ​បញ្ជាក់​ដូច្នេះ​ថា​៖«​ប៊ូល​នេះ​ដូច​ខ្ញុំ​និយាយ​អ​ញ្ជឹ​ង​ថា​ជា​ប៊ូល​សមាធិ អត់​ខ្វល់​ពីអ្វី​ទាំងអស់ ប្រសិនបើ​ហ៊ាន​តែ​ស្តាប់​គ្រូ​របស់​យើង​បន្តិច យើង​នឹង​វាយ​ខុស​»៕

© រក្សាសិទ្ធិដោយ thmeythmey.com