ពីនេះ ពីនោះ
តើ​ពាក្យ​«​អភ័យឯកសិទ្ធិ​ដាច់ខាត​ការទូត​» មានន័យ​បែបណា​?
19, Dec 2015 , 9:26 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​នៃ​បច្ចេក​សព្ទ​របស់​វិទ្យាសាស្ត្រ​នយោបាយ​និង​ការទូត ដែល​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​បានកំណត់ និង​ឲ្យ​និយមន័យ​ពាក្យ​ថា​«​អភ័យឯកសិទ្ធិ​ដាច់ខាត​ការទូត​» ដូចខាងក្រោម​៖


 
​អភ័យឯកសិទ្ធិ​ដាច់ខាត​ការទូត មានន័យថា ជា​អភ័យឯកសិទ្ធិ​ពុំមែន​ត្រឹមតែ​មិន​អនុញ្ញាតឱ្យ​មានការ​កាត់ទោស ឬ​ការអនុវត្ត​សាលក្រម​ទៅលើ​អ្នកការទូត​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ហាមឃាត់​ការចាប់ផ្ដើម​នូវ​នីតិវិធី​ព្រហ្មទណ្ឌ​ចំពោះ​អ្នកការទូត​ផងដែរ ដូចជា​ការចេញ​ដីការ​កោះអញ្ជើញ​អ្នកការទូត​ឱ្យមក​ចូលរួម​ជំនុំ​ជម្រះក្ដី ឬ​កោះអញ្ជើញ​ឱ្យមក​ធ្វើជា​កសិណសាក្សី​ជាដើម​។​

© រក្សាសិទ្ធិដោយ thmeythmey.com