ពីនេះ ពីនោះ
មន្ត្រីរាជការ​មួយចំនួន​ប្រើប្រាស់​ការិយាល័យ​រដ្ឋ តែ​លួច​ធ្វើការ​ឲ្យ​ឯកជន​
19, Dec 2015 , 9:42 am        
រូបភាព
ដោយ: ថ្មីៗ
 
​ក្រោយ​ការប្រកាស​កំណែទម្រង់​ស៊ីជម្រៅ​រួចមក គេ​សង្កេតឃើញ​មន្ត្រីរាជការ​ត្រូវបាន​ប្រធាន​ស្ថាប័ន​គំរាម​ឲ្យ​ចូលមក​ធ្វើការ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ម៉ោង​កំណត់​។  ពួកគេ​បាន​ចូលមក​កន្លែងធ្វើការ​មែន​។ ប៉ុន្តែ សួរថា តើ​ត្រូវ​ធ្វើការ​អ្វី​នោះ វា​ជា​រឿង​មួយ​ផ្សេងទៀត​។ មាន​មែន​វត្តមាន​នៅក្នុង​ការិយាល័យ ប៉ុន្តែ​អាច​ថា គ្មាន​ការងារ​ធ្វើ ឬ​មិនចេះ​ធ្វើការ​។ នេះ​គឺជា​អ្វីដែល​បាន និង​កំពុង​កើតមានឡើង​នៅក្នុង​ស្ថាប័នរដ្ឋ​មួយចំនួន​។


 
​ប្រភពពី​ស្ថាប័នរដ្ឋ​មួយចំនួន​បាន​ឲ្យ​ដឹងថា បុគ្គលិក​មួយចំនួន​គ្រាន់តែ​មក​ការិយាល័យ​ដើម្បី​បង្ហាញ​វត្តមាន​ប៉ុណ្ណោះ​។ អ្នកខ្លះ មក​ការិយាល័យ​រដ្ឋ តែ​លួច​ធ្វើការ​បម្រើ​ឯកជន​ដដែល​(​លួច​ធ្វើការ​តាម​កុំព្យូទ័រ​)​។ អ្នក​ខ្លះទៀត បង្ហាញ​វត្តមាន​គ្រប់​ម៉ោង តែ​គ្មានអ្វី​ធ្វើ​ពិតប្រាកដ និង​អ្នកខ្លះ នៅ​បន្ត​លួច​ម៉ោង​រដ្ឋ​ដើម្បី​ធ្វើការ​ឯកជន​ដដែល​។ 
 
​សរុបសេចក្តី​មក មន្ត្រីរាជការ​ខ្មែរ​មួយចំនួន​ណា​នោះ បង្កើត​ផលិតភាព​ជូន​រដ្ឋ​បាន​តិច​បំផុត តែ​ស៊ីប្រាក់ខែ​របស់​រាស្ត្រ​ច្រើន​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com