ជាតិ
សង្គមជាតិ
រឿង​លុប​រូបគំនូរ​ស្ត្រី​លើ​ជញ្ជាំង​៖​លោក ខៀវ កាញារីទ្ធ គិត​ផ្ទុយ​ពី​សាលា​រាជធានី​ភ្នំពេញ​
19, Dec 2015 , 10:46 am        
រូបភាព
ដោយ: ថ្មីៗ
 
​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ចេញ​ទស្សនៈ​របស់ខ្លួន​លើ​សកម្មភាព​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​លុប​រូប​ស្ត្រី​ដ៏​ចម្រូងចម្រាស​នៅលើ​ជញ្ជាំង​អគារ​ប៊ិ​ល​ឌី​ង​ដែល​គូរ​ដោយ​ជនជាតិ​អាមេរិក​។


 
​លោក​រដ្ឋមន្ត្រី​បាន​និយាយ​បែប​ឧបមា​នៅលើ​ហ្វេ​ស៊​ប៊ុ​ក​របស់ខ្លួន​ថា ប្រសិនបើ​រូប​ខ្លួន​លុប​រូបគំនូរ​ស្ត្រី​នៅលើ​អាគារ​ប៊ិ​ល​ឌី​ង​នេះ​ចេញ រួប​លោក​នឹង​លាបថ្នាំ​ជញ្ជាំង​ថ្មី​អគារ​ចាស់​នេះ ឲ្យ​ស្អាត​តែម្តង​។ លោក កាញារីទ្ធ ដែល​ហៅ​ការគិត​របស់ខ្លួន​ថា​ប្លែក​នៅពេលដែល​លោក​មាន​អាយុ ៦០  ឆ្នាំ បានបញ្ជាក់​បន្ថែម​យ៉ាង​នេះ​ថា​៖«​ខ្ញុំ​គិតថា ប្រសិនបើ​ខ្ញុំ​ជ្រុល​ទៅ​លុប​រូប​លើ​ជញ្ជាំង​ប៊ិ​ល​ឌី​ង​ដ៏​កញ្ចាស់​អ៊ីចឹង​ហើយ ខ្ញុំ​សុខចិត្ត​លាប​ពណ៌​ថ្មី​ឲ្យ​ប៊ិ​ល​ឌី​ង​ទាំងមូល​តែម្តង ដើម្បី​ឲ្យ​បាន​ស្អាត​ទីក្រុង​ផង​។ សូមទោស​មនុស្ស​ចាស់​គិត​លេងៗ​ទេ​»​។​
 

Tag:
 អគារ​ប៊ិ​ល​ឌី​ង
© រក្សាសិទ្ធិដោយ thmeythmey.com